ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ចូលរួមកិច្ចប្រជុំបូកសរុបរយៈពេល១៥ឆ្នាំនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពក្នុងកសិកម្ម

(VOVWORLD) -ក្រោយរយៈពេល១៥ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចិត្តមជ្ឈឹម ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទបានធ្វើសេនាធិការ បញ្ជាណែនាំ គាំទ្រនិងជួយ សម្រួលដល់ការអភិវឌ្ឍទាំងខាងបរិមាណនិងគុណភាពរបស់បណ្ដាសហករណ៍ កសិកម្មទូទាំងប្រទេស។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ចូលរួមកិច្ចប្រជុំបូកសរុបរយៈពេល១៥ឆ្នាំនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពក្នុងកសិកម្ម - ảnh 1 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue 

  នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុក ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនិង សហ ករណ៍ បានអញ្ជើញធ្វើជាប្រធាននៅ កិច្ចប្រជុំ “បូកសរុបរយៈពេល១៥ឆ្នាំនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពក្នុង កសិកម្ម”។ ក្រោយរយៈពេល១៥ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចិត្តមជ្ឈឹម ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទបានធ្វើសេនាធិការ បញ្ជាណែនាំ គាំទ្រនិងជួយ សម្រួលដល់ការអភិវឌ្ឍទាំងខាងបរិមាណនិងគុណភាពរបស់បណ្ដាសហករណ៍ កសិកម្មទូទាំងប្រទេស។ អាស្រ័យដោយហេតុនេះ រូបសណ្ឋានសេដ្ឋកិច្ចសមូហ ភាព សហករណ៍ក្នុងកសិកម្មបានរីកសាយភាយយ៉ាងសម្បូរបែប ប្រកបដោយការ ច្នៃប្រឌិត ប្រសិទ្ធភាព រួមចំណែកជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធវិស័យ កសិកម្មឡើងវិញនិងការកសាងជនបទថ្មី។ គិតដល់ខែមិថុនាឆ្នាំ២០១៩ ក្នុង ទូទាំងប្រទេសវៀតណាមមាន សហករណ៍ចំនួន១៤ពាន់ ៤រយ ដោយមានគ្រួសារ សមាជិកចំនួន៨,៦លានគ្រួសារ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានលើកច្បាស់ថា ត្រូវតែបន្តលើកកំពស់មនសិការ អំពីសេដ្ឋកិច្ចសមូហភាព សហករណ៍ បន្តស្រាវជ្រាវ ត្រួតពិនិត្យនិងលើកសំណើរ ធ្វើវិសោធនកម្មច្បាប់សហករណ៍ សំដៅដោះស្រាយការលំបាកនិងជួយសម្រួល ដល់សហករណ៍កសិកម្មក្នុងការអភិក្រមជាមួយប្រភពទុនឥណទានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ