ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ សហករណ៍ត្រូវធ្វើជាស្ពានតភ្ជាប់រវាងកសិករជាមួយសហគ្រាស

(VOVWORLD) - នាថ្ងៃទី១៤ ខែតុលា នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កសិករវៀតណាមសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានរៀបចំវេទិកាកសិករជាតិលើកទី៣។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ សហករណ៍ត្រូវធ្វើជាស្ពានតភ្ជាប់រវាងកសិករជាមួយសហគ្រាស - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងនៅវេទិកា


អញ្ជើញថ្លែងនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមមានមុខទំនិញកសិផលចំនួន១០មុខដែលមានទំហំនាំចេញប្រមាណជាង ១ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ តាមលោកឧបនាយករដ្ឋមន្រ្តីថា ត្រូវជំរុញការតភ្ជាប់រវាងរដ្ឋ សហគ្រាស សហករណ៍និងកសិករ ក្នុងនោះ សហករណ៍ដើរតួនាទីដ៏សំខាន់ណាស់ ដោយធ្វើជាស្ពានតភ្ជាប់រវាងកសិករជាមួយសហគ្រាស។ លោកសន្យាថា រដ្ឋាភិបាលនឹងបន្តកែលំអថែមទៀតនូវគោលនយោបាយដើម្បីជំរុញការអភិវឌ្ឍកសិកម្ម និងពន្លឿនពាណិជ្ជកម្មវិនិយោគផងដែរ។

        នៅវេទិកាលើកនេះ តំណាងកសិករនៅតំបន់នានានៅទូទាំងប្រទេសបានលើកសំណួរជាច្រើនចំពោះអ្នកជំនាញសេដ្ឋកិច្ច អ្នកតាក់តែងគោលនយោបាយ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានា ស្ដីពីបញ្ហាជាច្រើនដូចជាការកសាងគុណភាព រូបភាពសម្រាប់កសិផលវៀតណាម ការអភិវឌ្ឍទីផ្សារ ការតភ្ជាប់រវាងសហគ្រាសជាមួយកសិករ គោលនយោបាយទប់ទល់នឹងការគាំពារកសិផលនៃប្រទេសនាំចូល ជាដើម។        

វេទិកាកសិករជាតិលើកទី៣ជាសកម្មភាពនៅក្នុងក្របខ័ណ្ឌកម្មវិធី “កសិករវៀតណាមគួរឲ្យមោទនៈ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ