ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធី “ជំនួយកម្លាំងចិត្តទៅសាលារៀន”

(VOVWORLD) - នេះជាលើកទី២ហើយដែល Gala “ជំនួយកម្លាំងចិត្តទៅសាលារៀន” ត្រូវបានរៀបចំឡើងសំដៅកោតសរសើរសិស្សានុសិស្សជាគំរូក្នុងការជំនះពុះពារលើការលំបាក ឧស្សាហ៍រៀនសូត្រ ព្រមទាំងលើកតម្កើងសប្បុរសជននានាដែល បានជួយឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រនៅក្នុងខេត្តនាពេលកន្លងទៅផងដែរ។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធី “ជំនួយកម្លាំងចិត្តទៅសាលារៀន” - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue (ខាងឆ្វេង) ប្រគល់អំណោយជូនប្អូនៗសិស្សានុសិស្សានៅក្នុង Gala (រូបថត៖ TTXVN) 

នាយប់ថ្ងៃទី៤ ខែកញ្ញា នៅខេត្ត Thai Binh វិទ្យុសម្លេងនិងទូរទស្សន៍ខេត្ត បានសហការជាមួយមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ច មន្ទីរអប់រំនិងបណ្ដុះ បណ្ដាល និងសមាគមន៍កាកបាទក្រហមខេត្ត Thai Binh រៀបចំ Gala “ជំនួយកម្លាំងចិត្តទៅសាលារៀន-សរសេរបន្តនូវក្ដីសុបិន្ត”។ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមកម្មវិធីនេះ។

នេះជាលើកទី២ហើយដែល Gala “ជំនួយកម្លាំងចិត្តទៅសាលារៀន” ត្រូវបានរៀបចំឡើងសំដៅកោតសរសើរសិស្សានុសិស្សជាគំរូក្នុងការជំនះពុះពារលើការលំបាក ឧស្សាហ៍រៀនសូត្រ ព្រមទាំងលើកតម្កើងសប្បុរសជននានាដែល បានជួយឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រនៅក្នុងខេត្តនាពេលកន្លងទៅផងដែរ។ តាមរយៈការរៃអង្គាសមូលនិធិទឹកប្រាក់ពី Gala លើកទី១ មានផ្ទះថ្មីចំនួន៧ខ្នង ត្រូវបានសាងសង់ឡើងក្នុងតម្លៃ១០០លានដុងលើមួយខ្នង ព្រមទាំងប្រគល់ អំណោយបុណ្យតេតនិងកង់ថ្មីជូនដល់សិស្សានុស្សិសដែលមានស្ថានភាពរស់នៅលំបាកក្នុងខេត្តផងដែរ។ នៅ Gala លើកទី២នេះ មូលនិធិ “ជំនួយកម្លាំងចិត្តទៅសាលារៀន” ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន១,៧ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ