ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបលេខារង គណៈកម្មាធិការបក្សខេត្ត Yunnan លោក Wang Yobo
(VOVWORLD) - រដ្ឋាភិបាលវៀតណាម ក៏ដូចជាតំបន់នានារបស់វៀតណាមយល់ស្របជាមួយខេត្ត Yunnan ក្នុងការរក្សា និងពង្រីកការផ្លាស់ប្ដូរគណៈ ប្រតិភូជាន់ខ្ពស់គ្នាទៅវិញទៅមក ក៏ដូចជាការជួប ប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍសហប្រតិបតិ្តការទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) និងលេខារងគណៈកម្មាធិការ បក្សខេត្ត Yunnan លោក Wang Yobo (រូបថត៖ VGP) |
នារសៀលថ្ងៃទី២៣ ខែតុលា នៅក្នុងជំនួបជាមួយលេខារងគណៈកម្មាធិការ បក្សខេត្ត Yunnan លោក Wang Yobo នៅទីស្នាក់ការរដ្ឋាភិបាលនោះ ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមគោរព ទំនាក់ទំនងជាមួយខេត្ត Yunnan ក៏ដូចជាខេត្ត Guangxi ដែលជាតំបន់២ដែល មានខ្សែព្រំដែនជាប់ជាមួយវៀតណាម។ ហេតុដូច្នេះហើយ រដ្ឋាភិបាលវៀតណាម ក៏ដូចជាតំបន់នានារបស់វៀតណាមយល់ស្របជាមួយខេត្ត Yunnan ក្នុងការរក្សា និងពង្រីកការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់គ្នាទៅវិញទៅមក ក៏ដូចជាការជួប ប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍសហប្រតិបតិ្តការទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លេខារងគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wang Yobo បានចូលរួមកិច្ចប្រជុំលើកទី៩ច្រករបៀងសេដ្ឋកិច្ច Kunming – Lao Cai – Ha Noi – Hai Phong – Quang Ninh ព្រមទាំងពង្រឹងនិង បង្កើតកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយខេត្ត Yen Bai ភាគខាងជើងវៀត ណាមផងដែរ។ លោក Wang Yobo បានសម្ដែងនូវគោលបំណងចង់បង្កើនទ្រង់ ទ្រាយពាណិជ្ជកម្មរវាងភាគីទាំងពីរ អភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី Hekou ហើយ រួមចំណែកនាំខេត្ត Lao Cai ក្លាយទៅជាតំបន់សហប្រតិបតិ្តការឆ្លងដែនរវាងវៀត ណាមនិងចិន។
យល់ស្របជាមួយសំណើរបស់លោក Wang Yobo ក្នុងការបង្កើនទំហំ ពាណិជ្ជកម្មនាំចេញជាមួយវៀតណាម ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានជម្រាបអំពីការលំបាកនាបច្ចុប្បន្នក្នុងការនាំចេញទំនិញ កសិផលពីវៀត ណាម នៅតាមច្រកទ្វារព្រំដែន Thanh Thuy និង Tan Thanh ហើយស្នើអោយ លោក Wang Yobo និងថ្នាក់ដឹកនាំខេត្ត Yunnan យកចិត្តទុកដាក់ដោះស្រាយ៕