ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅកងពល១៥ខេត្ត Gia Lai

(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានលើកសរ សើរហើយវាយតម្លៃខ្ពស់ចំពោះបណ្ដាអង្គភាពដែលបានជំនះ ពុះពារលើការលំ បាកសាកល្បង សម្រេចល្អនូវភារកិច្ចនយោបាយ រក្សារឹងមាំសន្តិសុខការពារជាតិ ជួយឧបត្ថម្ភនិងរក្សាស្ថិរភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនរាប់ហ្មឺននាក់នៅតំបន់ព្រំដែន។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅកងពល១៥ខេត្ត Gia Lai - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ (រូបថត៖ VGP)

  នារសៀលថ្ងៃទី១៥ ខែកញ្ញា នៅទីស្នាក់ការកងពល១៥ ឧបនាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue រួមជាមួយក្រុមការងាររបស់រដ្ឋា ភិបាលបានអញ្ជើញជួបពិភាក្សាការងារជាមួយកងពល១៥ ១៦ និងក្រុមហ៊ុន កាហ្វេ១៥ (យោធភូមិភាគ៥) ស្ដីពីការអនុវត្តគម្រោងរៀបចំរចនាសម្ព័ន្ធ ឡើងវិញ ផ្លាស់ប្ដូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសយោធា។

        ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានលើកសរ សើរហើយវាយតម្លៃខ្ពស់ចំពោះបណ្ដាអង្គភាពដែលបានជំនះពុះពារលើការលំ បាកសាកល្បង សម្រេចល្អនូវភារកិច្ចនយោបាយ រក្សារឹងមាំសន្តិសុខការពារជាតិ ជួយឧបត្ថម្ភនិងរក្សាស្ថិរភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនរាប់ហ្មឺននាក់នៅតំបន់ព្រំដែន។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទោះជាក្នុងកាលៈ ទេសៈណាក៏ដោយ អង្គភាពការពារជាតិទាំងអស់ត្រូវតែពង្រីកប្រពៃណីរបស់ កងទ័ពប្រជាជន វៀតណាមដ៏អង់អាចក្លាហាន ជំនះពុះពារលើការលំបាកសាក ល្បងដើម្បីសម្រេចភារកិច្ចអោយបានល្អ រួមចំណែកកសាងកងទ័ព អភិវឌ្ឍ សេដ្ឋកិច្ចសង្គមព្រមទាំងរក្សាសន្តិសុខការពារជាតិនៅតំបន់យុទ្ធសាស្ត្រជា តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ