ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅប្រទេសអាហ្វ្រិកនានា

(VOVWORLD) - ដំណើរទស្សនកិច្ចនៅប្រទេសអាហ្វ្រិកទាំង៣ពោលខាងលើរបស់លោក Vuong Dinh Hue មានអត្ថន័យដ៏សំខាន់ចំពោះការជំរុញទំនាក់ទំនងរវាងវៀត ណាមជាមួយបណ្ដាប្រទេសនេះ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅប្រទេសអាហ្វ្រិកនានា - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue 

  តាមការអញ្ជើញរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា កាមេរូននិងអាហ្វ្រិកខាងត្បូង ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសអាហ្វ្រិកទាំងនេះចាប់ពីថ្ងៃទី២៨ខែតុលាដល់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩។

        ដំណើរទស្សនកិច្ចនៅប្រទេសអាហ្វ្រិកទាំង៣ពោលខាងលើរបស់លោក Vuong Dinh Hue មានអត្ថន័យដ៏សំខាន់ចំពោះការជំរុញទំនាក់ទំនងរវាងវៀត ណាមជាមួយបណ្ដាប្រទេសនេះ។ ចំពោះអាហ្វ្រិកខាងត្បូង នេះជាដំណើរទស្សន កិច្ចជាន់ខ្ពស់លើកដំបូងក្រោយរយៈពេល១៥ឆ្នាំរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០០៤មក។ នេះក៏ជាដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតរវាងវៀតណាម ជាមួយនីហ្សេរីយ៉ាងនិងជាមួយកាមេរូនចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត មកផងដែរ។

        នៅប្រទេសនីមួយៗ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue គ្រោងនឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំសភានិងគណៈបក្ស នយោបាយនានា ចូលរួមវេទិកាធុរកិច្ចហើយទៅសាកសួរសុខទុក្ខកម្មាភិបាល ការទូតនិងអាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសទាំង៣នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ