ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung អបអរសាទរសហគ្រាសអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបពិភាក្សាជាមួយសមាគមពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលី។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung អបអរសាទរសហគ្រាសអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VGP)

ក្នុងជំនួបពិភាក្សានេះ លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះ    តួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍធុរកិច្ច   វៀតណាមនៅអូស្ត្រាលីនិយាយរួមនិងទីក្រុង Melbourne និយាយដោយឡែក។ ទន្ទឹមនឹងនេះដែរលោកក៏បានអបអរសាទរសមាគមនេះកំពុងត្រៀមខ្លួនបើកមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម - វិនិយោគ វៀតណាម-អូស្ត្រាលីនៅទីក្រុង Melbourne ដើម្បីផ្សព្វផ្សាយនិងធ្វើជាស្ពានតភ្ជាប់សម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមចូលទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ។

នាថ្ងៃដដែលនោះ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំពីសម្ព័ន្ធក្រុមហ៊ុន Maquarie  ដែលជាមូលនិធិវិនិយោគធំបំផុតរបស់អូស្រ្តាលីក្នុងវិស័យថាមពលកកើតឡើងវិញ និងក្រុមហ៊ុន Woodside ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នគីមីរាវធំជាងគេនៅអូស្ត្រាលីលោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអបអរសាទរចំពោះការដែលសហគ្រាសអូស្ត្រាលីបង្កើនការវិនិយោគលើវិស័យថាមពលនៅវៀតណាមជាពិសេសថាមពលកកើតឡើងវិញ។ ថ្នាក់ដឹកនាំនៃសហគ្រាសធំទាំងពីររបស់អូស្រ្តាលី មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងការអភិវឌ្ឍគម្រោងថាមពលវាយោអគ្គិសនីនៅឯសមុទ្រ ក៏ដូចជាថាមពលពន្លឺព្រះអាទិត្យឧស្ម័នគីមីរាវអគ្គិសនីនៅប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ