ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ទទួលជួបសន្ទនាជាមួយប្រធានតុលាការកំពូលកូរ៉េខាងត្បូង
(VOVWORLD) -នាល្ងាចថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាមលោក Truong Hoa Binh បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Yang Sung-Tae ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ទទួលជួបសន្ទនាជាមួយ
ប្រធានតុលាការកំពូលកូរ៉េខាងត្បូង |
នាល្ងាចថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាមលោក Truong Hoa Binh បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Yang Sung-Tae ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Truong Hoa Binh បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមចំពោះការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងផ្នែកយុត្តិធម៌និយាយរួម និងតុលាការនៃប្រទេសទាំងពីរនិយាយដោយឡែក។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមគាំទ្រ និងលើកទឹកចិត្តតុលាការប្រជាជនកំពូលវៀតណាម និងតុលាការកំពូលកូរ៉េខាងត្បូង និងស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង កសាង និងអនុវត្តគម្រោងការណ៍ "បង្កើនតម្លាភាព និងលើកកំពស់គុណភាពនៃការជំនុំជម្រះរបស់តុលាការវៀតណាម” ឲ្យបានឆាប់ៗ។
រីឯខ្លួនវិញ ប្រធានតុលាការកំពូលកូរ៉េខាងត្បូង លោក Yang Sung-Tae បានស្នើឲ្យលោក Truong Hoa Binh បន្តគាំទ្រ និងយកចិត្តទុកដាក់ដល់គម្រោងការណ៍សហប្រតិបត្តិការរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ ហើយមានក្ដីជឿជាក់ថា តុលាការប្រជាជនកំពូលវៀតណាមកាន់តែអភិវឌ្ឍន៍ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕