ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai បំពេញទស្សនកិច្ចជាផ្លូវការនៅហ្វាំឡង់
(VOVworld) - ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅហូល្លង់ នាយប់ថ្ងៃទី២៤ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានធ្វើដំណើរទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅហ្វាំងល្លង់។
មុននោះ នារសៀលថ្ងៃដ៏ដែល នៅទីក្រុង Lahay ហូល្លង់ លោក Hoang Trung Hai បានចូលរួមវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចវៀតណាម-ហូល្លង់។ថ្លែងមតិនៅ
ទីនេះ លោក Hoang Trung Hai បានអះអាងថាទំនាក់ទំនងសហប្រតិបតិ្តការពាណិជ្ជ
កម្ម វិនិយោគរវាងប្រទេសទាំង២បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ព្រម
ទាំងលើកទឹកចិត្តបណ្ដាអង្គភាពអាជីវកម្ម ឆ្លៀតយកសក្ដានុភាពសហប្រតិបតិ្តការ
ដ៏ធំធេងនៃប្រទេសទាំង២ ជាពិសេសគឺ ក្នុងវិស័យអប់រំ កសិកម្ម កាត់ដេ ថាមពល
និងបោះនាវា។លោក បានឲ្យដឹងថា៖
|
លោក Hoang Trung Hai ថ្លែងមតិនៅវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចវៀតណាម-ហូឡង់ (រូបថត៖Vietnam+) |
“វៀតណាមនិងហូល្លង់ បានឯកភាពអំពីការឈានចូលដំណាក់កាលអភិវឌ្ឍន៍
ទំនាក់ទំនងពាណិជ្ជកម្មដ៏សមភាពជាង។ឧទាហរណ៍ ហូល្លង់នាំចេញកម្មវិធីស្ដារ
លើទំនាបកណ្ដាលទន្លេ Cuu Long ភាគខាងត្បូងវៀតណាមតាមកម្មវិធី PPP
(Public-Private Partner)។កម្មវិធីនេះ នឹងនាំទំនាក់ទំនងរវាងប្រទេសទាំង២ឡើង
កំពស់ថ្មី១ ពោលគឺធ្វើពាណិជ្ជភាវូបនីយកម្មបណ្ដាទំនាក់ទំនង។ធ្វើដូច្នេះទំនាក់
ទំនងគឺចរីភាពជាពិតប្រាកដ”។
ក្រោមការធ្វើជាកសិណសាក្សីរបស់ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ដំណាង
វៀតណាមនិងហូល្លង់បានចុះហត្ថលេខេលើអនុស្សារណៈយោគយល់ អំពី
កិច្ចសហប្រតិបតិ្តការបន្លែនិងផ្លែឈើ៕