ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai អញ្ជើញទៅបំពេញទស្សនកិច្ចនៅហ្វាំឡង់
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលហ្វាំងឡង់ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Hoang Trung Hai បានទៅបំពេញដំណើរទស្សនកិច្ចការងារនៅ
ប្រទេសនេះ ចាប់ពីថ្ងៃទី២៥ដល់ទី២៦កញ្ញា។
នាថ្ងៃទី២៥ កញ្ញា លោក Hoang Trung Hai បានមានជំនួបសន្ទនាជាមួយនាយករដ្ឋ
មន្រ្តីនិងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហ្វាំងឡង់ និងទៅទស្សនាវិទ្យាស្ថានបរិស្ថាននិង
មូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យាមួយចំនួននៅហ្វាំងឡង់។
នៅបណ្ដាជំនួបពោលខាងលើ ភាគីទាំង២បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនង
កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២ក្នុងរយៈពេល៤០ឆ្នាំកន្លងមក ដែលបាន
អភិវឌ្ឍន៍យ៉ាងសកម្ម។នាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Alexander Stubb និងថ្នាក់
ដឹកនាំបណ្ដាក្រសួង ស្ថាប័ននៃប្រទេសនេះ បានអះអាងនូវគោលបំណង បង្កើន
ទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម
វិនិយោគ។
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងស្ដាំ)និង
នាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Alexander Stubb (រូបថត៖VGP) |
រីឯខ្លួនវិញ លោក Hoang Trung Hai បានអះអាងថា រដ្ឋាភិបាលវៀតណាម នឹងបង្ក
លក្ខណៈងាយស្រួល ដើម្បីអង្គភាពអាជីវកម្មហ្វាំងឡ់ងធ្វើសកម្មភាពវិនិយោគ
និងអាជីវកម្មដ៏យូអង្វែងនៅវៀតណាម។លោក Hoang Trung Hai ក៏បានថ្លែង
អំណរគុណរដ្ឋាភិបាលហ្វាំងឡង់ ដោយបានជួយឧបត្ថម្ភនិងគាំទ្រសហគមជន
វៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីនេះ។សំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាព ភាគី
ទាំង២បានឯកភាពថា បន្តសហការយ៉ាងស្អិតរមួតដើម្បីអនុវត្តបណ្ដាគម្រោងសហ
ប្រតិបតិ្តការអភិវឌ្ឍន៍ក្នុងដំណាក់កាល២០១៣-២០១៦ ក៏ដូចជាកំណត់តំរង់ទិស
ដៅសហប្រតិបតិ្តការនា ពេលអនាគតផងដែរ៕