ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam៖ធ្វើសកម្មភាពយ៉ាងសកម្មសំដៅបញ្ឈប់ជំងឺរាតត្បាត HIV/AIDS

ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam៖ធ្វើសកម្មភាពយ៉ាងសកម្មសំដៅបញ្ឈប់ជំងឺរាតត្បាត HIV/AIDS - ảnh 1
សន្និសីទបានទាក់ទាញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រជាច្រើនកុះករ
នៅក្នុងនិងក្រៅប្រទេស

(VOVworld) - ធ្វើសកម្មភាពយ៉ាងសកម្ម សំដៅសំរេចគោលដៅបញ្ឈប់ជំងឺរាតត្បាត
HIV/AIDS យ៉ាងឆាប់រហ័ស។ប្រការនេះត្រូវបានឧបនាយករដ្ឋមន្រ្តី វៀតណាមលោក
Vu Duc Dam សង្កត់ធ្ងន់នៅសន្និសីទវិទ្យាសាស្ត្រជាតិអំពី HIV/AIDS នាព្រឹកថ្ងៃទី២៤ 
វិច្ឆិកា នៅរដ្ឋធានីហាណូយ។សន្និសីទលើកនេះមាន ប្រធានបទ “ឆ្ពោះទៅគោល
ដៅ៩០-៩០-៩០” មានន័យថា ឆ្ពោះទៅឆ្នាំ២០២០ វៀតណាមមាន៩០%នៃចំនួន
ប្រជាជនដែលដឹងអំពីស្ថានភាពឆ្លង HIV របស់ខ្លួន ៩០%នៃបរិមាណមនុស្សដែល
ត្រូវឆ្លង HIV ទទួលការព្យាបាលដោយឱសថ ប្រឆាំងវីរុស ARV ហើយ៩០%នៃបរិ
មាណមនុស្សដែលទទួលការព្យាបាលដោយ ឱសថ ARV រក្សាបាននូវបរិមាណ
វីរុសនៅកំរិតទាបនិងស្ថិរភាព។លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ 
“គោលដៅបញ្ឈប់ជំងឺរាតត្បាត HIV/AIDS ដែលអ.ស.បបានដាក់ចេញគឺមិនងាយ
ស្រួលឡើយ។ប៉ុន្តែយើងចូរធ្វើសកម្មភាពមិនត្រឹមតែឆ្ពោះទគោលដៅ៩០-៩០-៩០
ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅគោលដៅ១០០-១០០-១០០ ទៀតផង។កុំរង់ចាំ
ដល់ឆ្នាំ២០២០តែចូរធ្វើសកម្មភាពភ្លាមៗនៅពេលនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ