ឧបនាយករដ្ឋមន្រ្តីវៀតណាម Vuong Dinh Hue - ផ្តល់ការអនុគ្រោះជូនចំពោះ វិនិយោគិនបរទេសក៏ប៉ុន្តែត្រូវធានាប្រភពប្រមូលថវិកា

(VOVWORLD) - នារសៀលថ្ងៃទី ២៨ កុម្ភះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue បានធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានាអំពីស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសវិនិយោគទុនពីបរទេស (FDI) នៅវៀតណាម រួមទាំងគោលនយោបាយអនុគ្រោះពន្ធនិងហិរញ្ញវត្ថុចំពោះសកម្មភាពវិនិយោគបរទេសនៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាម  Vuong Dinh Hue -  ផ្តល់ការអនុគ្រោះជូនចំពោះ វិនិយោគិនបរទេសក៏ប៉ុន្តែត្រូវធានាប្រភពប្រមូលថវិកា - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមគប្បីមានយន្តការគ្រប់គ្រងសហគ្រាស FDI  ដើម្បីដំឡើងអត្រាដើមទុនម្ចាស់កម្មសិទ្ធិនៅក្នុងរចនាសម្ព័ន្ធទុនវិនិយោគ លើកទឹកចិត្តឱ្យគេបង្កើនដើមទុន ព្រមទាំងកាត់បន្ថយប្រាក់កម្ចី និងជំនៈពុះពារលើស្ថានភាពដើមទុនតិចតួច ក៏ដូចជាយន្តការគ្រប់គ្រងទ្រព្យសម្បត្តិវិនិយោគដែលកើតឡើង បន្ទាប់ពីវិនិយោគ ដើម្បីជំនៈពុះពារស្ថានភាពនៃការប្រែប្រួលតម្លៃ។ ទន្ទឹមនឹងនេះ កសាងប្រព័ន្ធទិន្នន័យព័ត៌មានជាតិដែលចែករំលែកព័ត៌មាន FDI តាំងពីការចុះបញ្ជី វិនិយោគបន្ថែម ប្រាក់ចំណូល ប្រាក់ចំណេញ និងចំណាយនានា ដល់ការកសាងប្រព័ន្ធជំនាញក្នុងអធិការដ្ឋានផ្នែកពន្ធគយដើម្បីដោះស្រាយស្ថានភាពនៃការប្រែប្រួលតម្លៃប្រកបដោយប្រសិទ្ធិភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ