ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បំពេញទស្សនកិច្ចការងារនៅស្រុក Muong Nhe
(VOVWORLD) -បន្តកម្មវិធីធ្វើការនៅ Dien Bien នោះ នាព្រឹកថ្ងៃទី ២៣ សីហា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ដឹកនាំក្រុមការងារមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលនៃស្រុក Muong Nhe ។
ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ចុះទៅសាកសួរសុខទុក្ខប្រជាជននៅស្រុក Muong Nhe |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានស្នើឲ្យថ្នាក់ដឹកនាំ ស្រុក Muong Nhe នាពេលខាងមុខ គប្បីបន្តផ្ដោតទៅលើស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនក្នុងការរៀបចំលំនៅដ្ឋានថ្មី ហើយជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រមូលផ្ដុំប្រភពកម្លាំងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ធានាកត្តចំចាច់មួយចំនួនដូចជា៖អគ្គិសនី ទឹកស្អាត និងដីផលិតកម្ម។ លើកទឹកចិត្តឱ្យយុវជនចាប់អាជីព ដាំដើមឈើឧស្សាហកម្មដែលមានតម្លៃខ្ពស់ ទាក់ទាញសហគ្រាសឲ្យបោះទុនវិនិយោគនៅស្រុក និងបង្កើតកាងារធ្វើជូនប្រជាជន។ ក្រៅពីនេះ បន្តរក្សារឹងមាំសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
មុននោះ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានដឹកនាំក្រុមការងារមជ្ឈឹមចុះទៅសាកសួរសុខទុក្ខប្រជាជននៅភូមិ Ca La Pa ឃុំ Leng Su Sin និងកម្មាភិបាល យុទ្ធជននៅ ប៉ុស្តិ៍ការពារព្រំដែន A Pa Chai ឃុំ Sin Thau ស្រុក Muong Nhe ផងដែរ៕