ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក Truong Hoa Binh អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមនៅសិង្ហបុរី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី ១៥ កក្ដដា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក  Trung Hoa Binh និងគណៈប្រតិភូរដ្ឋាភិបាលជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី
ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក  Truong Hoa Binh អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមនៅសិង្ហបុរី - ảnh 1ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក  Truong Hoa Binh អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមនៅសិង្ហបុរី (http://baochinhphu.vn) 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី ១៥ កក្ដដា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក  Truong Hoa Binh និងគណៈប្រតិភូរដ្ឋាភិបាលជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងសហគមជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ សិង្ហបុរី។

នៅទីនេះ លោក  Truong Hoa Binh បានជូនដំណឹងស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចវៀតណាមក្នុងរយៈពេលកន្លងទៅ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមជនវៀតណាមនៅសិង្ហបុរី ហើយស្នើឲ្យសមាជិកនីមួយៗនៃសហគមនេះបន្តពង្រីកស្មារតីសាមគ្គីភាព រក្សាប្រពៃណី អត្ថសញ្ញាណជាតិដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងធ្វើសមាហរណកម្មឲ្យស៊ីជម្រៅក្នុងសង្គមនៃប្រទេសសាមី។

ក្នុងឱកាសនេះ លោក Truong Hoa Binh ស្នើឲ្យស្ថានទូត រួមទាំងស្ថានប័នតំណាងនានាបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី ហើយបម្រើផលប្រយោជន៍នៃប្រទេសជាតិឲ្យបានល្អបំផុត ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ