ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM – ASEAN កូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែធ្នូ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM – ASEAN កូរ៉េខាងត្បូងលោក Yoon Soon-Gu។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM – ASEAN កូរ៉េខាងត្បូង - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM – ASEAN កូរ៉េខាងត្បូងលោក Yoon Soon-Gu 


នៅក្នុងជំនួបនេះ លោក Pham Binh Minh បានសម្ដែងនូវការពេញ ចិត្តចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់រក្សាសន្ទុះអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់ វិស័យដើម្បីឆ្ពោះទៅរកគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ១០០ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាវិជ្ជមានក្នុងទំនាក់ទំនង សហប្រតិបតិ្តការរវាងអាស៊ាននិងកូរ៉េខាងត្បូងនាពេលកន្លងទៅផងដែរ។

        ចំណែកឯអនុរដ្ឋមន្រ្តីលោក Yoon Soon Gu បានអះអាងថា កូរ៉េខាងត្បូង ជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាមនិយាយដោយឡែកនិងជាមួយអាស៊ាននិយាយរួម ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់របស់វៀតណាមក្នុងគោល នយោបាយឆ្ពោះទៅទិសខាងកើតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏ដូចជាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយប្រទេសអាស៊ី អាគ្នេយ៍នានាផងដែរ។ លោកអនុរដ្ឋមន្រ្តីមានគោលបំណងថា វៀតណាមនឹងបន្ត ជំរុញទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូងតាមរយៈយន្តការពហុភាគីនានាដូច ជាអាស៊ាន-កូរ៉េខាងត្បូង មេគង្គ-កូរ៉េខាងត្បូង ហើយសហការជាមួយកូរ៉េខាង ត្បូងលើបញ្ហារួមក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ