ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសPham Binh Minhទទួលជួបសន្ទនាជាមួយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសPham Binh Minhទទួលជួបសន្ទនាជាមួយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh​​ ទទួលជួបសន្ទនា
ជាមួយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោក Alexander Downer (រូបថត៖ TTXVN)

(VOVworld)-នារសៀលថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី​វៀតណាមនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minhបានទទួលជួប
សន្ទនាជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្រ្តាលី លោក​ Alexander Downer ក្នុងឱកាសដែលលោកអញ្ជើញមកហាណូយដើម្បីចូលរួមសន្និសីទអំពី​ APEC ក្នុង
ដំបន់អាស៊ី-ប៉ាស៊ីហ្វីក។
នៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស​ Pham Binh Minh បានស្វាគមន៍លោក Downer ដែលអញ្ជើញមកមកទស្សនកិច្ចវៀតណាមនិងចូល
រួមសន្និសីទអំពី APEC លើកនេះ បានរួមវិភាគទានចូលក្នុងជោគជ័យរបស់សន្និសិទ
ក៏ដូចជាការបង្កើតចំណុចផុសផុលសំរាប់បណ្ដាសកម្មភាពរំលឹកខួបលើកទី៤០នៃ
ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្រ្តាលី។លោក​ Pham Binh Minh ក៏បាន
វាយតំលៃខ្ពស់បណ្ដាខ្ទង់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍របស់អូស្រ្តាលីសំរាប់វៀតណាម
និងរាល់ការរួមវិភាគទានជាបុគ្គលរបស់លោក Downer ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ