ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៅកិច្ចពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
(VOVWORLD) - នេះជាព្រឹត្តិការណ៍សំខាន់ក្នុង ខែដំបូងដែលវៀតណាមចូលរួមក្រុមប្រឹក្សាសន្តិសុខព្រមទាំងកាន់តំណែងជាប្រធានក្រុមប្រឹក្សាក្នុងខែមករាឆ្នាំ២០២០។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh (រូបថត៖ TTXVN) |
នាថ្ងៃទី៩ខែមករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ “រំលឹកខួបឆ្នាំទី៧៥នៃអ.ស.ប៖ គោរពធម្មនុញ្ញ ដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុង ខែដំបូងដែលវៀតណាមចូលរួមក្រុមប្រឹក្សាសន្តិសុខព្រមទាំងកាន់តំណែងជាប្រធានក្រុមប្រឹក្សាក្នុងខែមករាឆ្នាំ២០២០។
ថ្លែងនៅកិច្ចពិភាក្សានេះ លោក Pham Binh Minh បានអះអាងនូវសារ សំខាន់ដ៏ពិសេសនៃការគោរពនិងប្រតិបត្តិតាមធម្មនុញ្ញអ.ស.បក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោកមានប្រសាសន៍ថា៖
“យើងត្រូវតែធ្វើសកម្មភាពដើម្បីអ.ស.បក្លាយទៅជាវេទិកាឆ្លុះបញ្ចាំង នូវផលប្រយោជន៍រួមរបស់ប្រទេសជាសមាជិកទាំងអស់យ៉ាងពិតប្រាកដ ព្រមទាំងជំរុញលទ្ធិពហុភាគីនិយម និងទំនាក់ទំនង
សហប្រតិបតិ្តការប្រកប ដោយសមភាពដែលឈរលើធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ នេះជាវិធី តែមួយគត់ដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍដោយ ចីរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ពុះពារជំនះលើផលវិបាក ដោយសង្គ្រាម និងស្ដារឡើងវិញបន្ទាប់ពីជម្លោះ ជាដើម។ ទាំងអស់នេះគឺ ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព សមភាពនិងកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមបានចាត់ទុក ថា ក្រុមប្រឹក្សាសន្តិសុខនិងប្រទេសជាសមាជិកនានា ត្រូវដើរដើរជួរមុខក្នុងការគោរពនិងអនុវត្តធម្មនុញ្ញ ព្រមទាំងស្នើអោយប្រទេសជា សមាជិកអ.ស.បបង្កើនកិច្ចសន្ទនា លើកត្រដែតលទ្ធិពហុភាគីនិយម ពង្រីក ជាអតិបរមាបណ្ដាឧបករណ៍នៅក្នុងធម្មនុញ្ញ ធានាការតាក់តែងនិងអនុវត្ត បណ្ដាយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍ សន្តិសុខ ការពារជាតិ និង កិច្ចការបរទេសអោយបានសមស្របនឹងស្ដង់ដារនិងគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បផងដែរ។
ក្រោមការប្រតិបត្តិរបស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh ក្រុមប្រឹក្សាសន្តិសុខបានឯកភាពអនុម័តលើសេចក្ដីថ្លែងការណ៍របស់ ប្រធានដែលវៀតណាមធ្វើជាអធិបតីក្នុងការពង្រាង៕