ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យតេតប្រពៃណីខ្មែរដល់ប្រជាជនខ្មែរណាមបូ នៅវត្ត Cadaransi

(VOVWORLD) -  នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះព្រះសង្ឃដែលបានដឹកនាំប្រជាជនអំណរបុណ្យតេតចូលឆ្នាំថ្មីពោរពេញទៅដោយអត្ថន័យ គ្រប់គ្រាន់និងមិនប្រមូលផ្តុំមនុស្សជាច្រើនឡើយ។

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យតេតប្រពៃណីខ្មែរដល់ប្រជាជនខ្មែរណាមបូ នៅវត្ត Cadaransi - ảnh 1 ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យតេតប្រពៃណីខ្មែរដល់ប្រជាជនខ្មែរណាមបូ នៅវត្ត Cadaransi

នាព្រឹកថ្ងៃទី ២៦ ខែមេសា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញមកវត្ត Cadaransi មានទីតាំងនៅទីក្រុងហូជីមិញ ដើម្បីជូនពរបុណ្យតេតប្រពៃណីខ្មែរ ដល់ប្រជាជនខ្មែរដែលកំពុងរស់នៅ ទីក្រុងហូជីមិញនិងភាគខាងត្បូង។  នៅទីនេះ លោកឧបនា យករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះព្រះសង្ឃដែលបានដឹកនាំប្រជាជនអំណរបុណ្យតេតចូលឆ្នាំថ្មីពោរពេញទៅដោយអត្ថន័យ គ្រប់គ្រាន់និងមិនប្រមូលផ្តុំមនុស្សជាច្រើនឡើយ។

ការដែលព្រះសង្ឃបានណែនាំឲ្យប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី តាមរយៈបណ្តាញអ៊ិនធឺរ ណែត ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញដូចសព្វថ្ងៃនេះ គឺជាវិធីល្អ ហើយគួរតែពង្រីកថែមទៀតនាពេលខាងមុខ។  លោកឧបនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យប្រជាជនខ្មែរណាបូ បន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងមូល ដើម្បីអនុវត្តយ៉ាងតឹងរឹងនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

យ៉ាងណាមិញ ព្រះសង្ឃបន្តចលនានិងជួយគាំទ្រដល់ពុទ្ធបរិស័ទខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងធ្វើឱ្យជីវភាពរស់នៅមានស្ថេរភាព។ សូមជម្រាបថា ពិធីបុណ្យជូលឆាំថ្មីរបស់ជន ជាតិខ្មែរណាមបូ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ដែលចំទៅនឹងអំឡុងពេលអនុវត្តន៍ការរក្សាគម្លាតសង្គម បានជាប្រជាជនត្រូវអំណរបុណ្យតេតនៅតាមផ្ទះប៉ុណ្ណោះ ជំនួសការទៅវត្តអ៉ារាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ