ឧបនាយករដ្ឋមន្រ្តីNguyen Thien Nhanទទួលជួបជាមួយអភិបាលរដ្ឋHessen(អាល្លឺម៉ង)

ឧបនាយករដ្ឋមន្រ្តីNguyen Thien Nhanទទួលជួបជាមួយអភិបាលរដ្ឋHessen(អាល្លឺម៉ង) - ảnh 1
អភិ​បាលរដ្ឋ Hessen(អាល្លឺម៉ង) Volker Bouffier
 (រូបថតៈ Internet)

(TTXVN)-នាថ្ងៃទី៤តុលា នៅទីក្រុងហាណូយ ក្នុងការទទួលជួបជាមួយអភិ​បាលរដ្ឋ Hessen(អាល្លឺម៉ង) Volker Bouffier ដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាម ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Thien Nhan មានគោល បំណងចង់ឲ្យរដ្ឋ
អំណាចរដ្ឋ Hessen បន្តការលើកទឹកចិត្ត ជួយឧបត្ថម្ភអង្គភាព​អាជីវកម្មដែលមក
វៀតណាមវិនិយោគធ្វើអាជីវកម្ម ក៏ដូចជាការគំាទ្រ និងបង្ក លក្ខណៈងាយស្រួល
សម្រាប់អង្គភាពអាជីវកម្មវៀតណាមមានសកម្មភាពប្រកប ដោយជោគជ័យនៅរដ្ឋ Hessen។ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan បាន ស្នើរដ្ឋអំណាចរដ្ឋ Hessen បន្តការគាំទ្រវៀតណាមបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈ១នៅភាគខាង
ជើង សំដៅរួមចំណែកក្នុងការលើកកំពស់គុណ ភាពប្រភពធនធានមនុស្សរបស់
វៀតណាម។

        បន្ទាប់ពីជំនួបសន្ទនា ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan និងអភិបាល
រដ្ឋ Hessen Volker Bouffier បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការអាទិភាពរវាងវៀតណាមនិងរដ្ឋ Hessen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ