ឧបនាយករដ្ឋមន្រីវៀតណាមលោក Truong Hoa Binh ធ្វើការងារជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែសីហា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue ។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh ថ្លែងនៅក្នុងពិធី (រូបថត៖ vov.vn) |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានស្នើឲ្យខេត្ត Thua Thien Hue ផ្តោតលើការជម្រុញសក្តានុភាពដែលមានស្រាប់ ដើម្បីធ្វើឱ្យទីក្រុង Hue ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ អប់រំ និងសុខភាពផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ក៏បានមានប្រសាសន៍ថាខេត្ត Thua Thien Hue មានលក្ខណៈអំណោយផលជាច្រើនដើម្បីអភិវឌ្ឍន៍ក៏ប៉ុន្តែគប្បីមានភាពសកម្មដ៏សកម្មនិងច្នៃប្រឌិតថែមទៀតដើម្បីទាក់ទាញវិនិយោគិនធំៗ ព្រមទាំងអភិវឌ្ឍន៍ត្រូវតែរក្សាសុខុមាលភាពនិងបរិស្ថានផងដែរ៕