ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ូស្រ្តាលី

ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីរតនាគារអ៊ូស្រ្តាលី Wayne
Swan ឧបនាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ
មន្រ្តីវៀតណាម បានមកដល់រដ្ឋធានី Canberra ចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការ
នៅអ៊ូស្រ្តាលី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មេសា។ នារសៀលថ្ងៃទី ១០ មេសា
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី
 Julia Gillard ។ នាយករដ្ឋមន្រ្តី Gillard និងឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលរបស់បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំទាំង២រូបបាន សង្កត់ធ្ងន់ថា៖ ភាគីទាំង២ត្រូវខំប្រឹងប្រែងជំរុញទំនាក់ទំនង
សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជា ការអនុវត្តកម្មវិធីធ្វើសកម្មភាព វៀតណាម-
អ៊ូស្រ្តាលី ក្នុងដំណាក់កាល ២០១០-២០១៣ និងមានបណ្ដាសកម្មភាពជាក់ស្តែងឆ្ពោះ
ទៅរំលឹកខួបអនុស្សាវរី យ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំ២
(១៩៧៣- ២០១៣)។ ផ្លាស់ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិនានា ភាគីទាំង២បានចែករំ
លែក ទស្សនៈរួមស្តីពីការចាំបាច់របស់ការរក្សារសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិ
ការនៅលើសមុទ្រខាងកើត។ ភាគីទាំង២បានចាត់ទុកថា៖ បញ្ហានៅសមុទ្រខាងកើត
ត្រូវបានដោះស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺសន្ធិសញ្ញា
ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ២៩៨២។វៀតណាមនិងអ៊ូស្រ្តាលីបាន
អះអាងបន្តសហប្រតិបត្តិការនិងគូបផ្សំជិតស្និទ នៅបណ្ដាវេទិការតំបន់និងអន្តរជាតិ
តទៅទៀត៕

ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ូស្រ្តាលី - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី Julia Gillard
(Image:VOVonline)

ប្រតិកម្មទៅវិញ

ផ្សេងៗ