ឪកាសសំរាប់វៀតណាមនាំចេញអង្កទៅហុងកុង-ចិន

(VOVworld) – តាមក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមឲ្យដឹងថា៖ នាថ្ងៃទី១មិនា
ខាងមុខ គណៈប្រតិភូសមាគមបណ្ដាអាជីវករអាជីវកម្មអង្កហុងកុង​ (ចិន) នឹងមាន
ដំណើរទស្សនកិច្ចលទ្ធផលស្រាវជ្រាវសមត្ថភាពនិងតំរូវការនាំចេញអង្ក របស់បណ្ដា
អង្គភាព អាជីវកម្មនៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាម។ ដំណើរទស្សនកិច្ច
នេះ នឹងជួយ​បណ្ដាអាជីវករហុងកុង កសាង យុទ្ធសាស្រ្តនិងផែនការនាំចូលអង្ក។ នេះគឺជាឪកាសល្អសំរាប់ អង្គភាពអាជីវកម្មនានានៅខេត្ត Kien Giang ឧទ្ទេសនាម
សក្តានុភាពប្រៀបខ្លាំងនិងសមត្ថភាពដើម្បីភាគីទាំង២ព្រមព្រៀងចុះហត្ថលេខាលើ
កិច្ចសន្យា។នេះក៏គឺជាឪកាសល្អដើម្បីរៀបចំឡើងវិញរចណាសម្ព័ន្ធផលិតកម្មអង្កស្រូវ
របស់វៀតណាម​​តាមទឹសដៅស្រូវមានគុណភាពខ្ពស់ផងដែរ។ទន្ទឹមនឹងនោះ កសាង
ពាណិជ្ជសញ្ញាអង្កគ្រាប់វែងរបស់វៀតណាមសំដៅលើកកំពស់សមត្ថភាពប្រតួតប្រ
ជែងនៃអង្ក វៀតណាម​លើទីផ្សារសកលលោក ក៏ដូចជា លើកកំពស់តំលៃប្រាក់នាំ
ចេញទៀតផង។ នាបេច្ចុប្បន្ននេះ ហុងកុង (ចិន) គឺ ទីផ្សារនាំចូលអង្កក្រអូប Jasmine
ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ