ឯកភាពគ្នា បង្កើតមណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ចំនួន ១៨៤

(VOVWORLD) - មណ្ឌលបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ នៅទូទាំងប្រទេសមានចំនួនសរុប ១៨៤។
ឯកភាពគ្នា បង្កើតមណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ចំនួន ១៨៤ - ảnh 1កិច្ចប្រជុំនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (រូបថត៖ TTXVN)

កាលពីថ្ងៃទី ៤ខែមីនាក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រកាសអំពីសេចក្តីសម្រេចស្ដីពីការកំណត់ចំនួនមណ្ឌលបោះឆ្នោត និងចំនួនសមាជិកសភានៅតាមមណ្ឌលបោះឆ្នោតនីមួយៗនៅទូទាំងប្រទេស។ តាមនោះ មណ្ឌលបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ នៅទូទាំងប្រទេសមានចំនួនសរុប ១៨៤។ ទីក្រុងហូជីមិញ គឺជាមូលដ្ឋានមួយ ដែលមានចំនួនមណ្ឌលបោះឆ្នោត និងសមាជិកសភាព ដែលត្រូវបានជ្រើសតាំងសមាជិកសភាច្រើនបំផុតនៅទូទាំងប្រទេស (មានមណ្ឌលបោះឆ្នោតចំនួន ១០ ហើយត្រូវបានជ្រើសតាំងសមាជិកសភាចំនួន ៣០ នាក់)។ ចំនួនអង្គភាពបោះឆ្នោត បញ្ជីឈ្មោះមណ្ឌលបោះឆ្នោត និងចំនួនសមាជិកសភា ដែលត្រូវបានបោះឆ្នោតនៅមណ្ឌលនីមួយៗ នៅតាមខេត្ត ទីក្រុងចំណុះមជ្ឈឹម ត្រូវបានក្រុមប្រឹក្សាបោះឆ្នោតជាតិកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ