ឯកភាពលើវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងម៉ិកស៊ិកនាពេលខាងមុខ

(VOVWORLD) - តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀត ណាម លោកស្រី Carmen Moreno Toscano អនុរដ្ឋមន្ត្រីការបរទេសនៃសហ ព័ន្ធម៉ិកស៊ិក បានមកបំពេញទស្សន កិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា និងធ្វើជាសហប្រធាន នៃសម័យប្រជុំពិគ្រោះយោបល់នយោបាយរវាង ក្រសួងការបរទេសទាំងពីរ។

ឯកភាពលើវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងម៉ិកស៊ិកនាពេលខាងមុខ - ảnh 1ទិដ្ឋភាពនៅជំនួប។ (រូបថត៖ Quang Hoa)
ក្នុងជំនួបជាមួយលោកស្រី Carmen Moreno Toscano នាថ្ងៃទី ២៨ មីនា នៅ ទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឲ្យស៊ី ជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ឆ្ពោះទៅបង្កើតក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូដ៏សមស្របរវាង វៀតណាម និងម៉ិកស៊ិកនាពេលខាងមុខ។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្ត សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី នានា; ទន្ទឹមនឹងនោះ សម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង សម្ព័ន្ធភាពប៉ាស៊ីហ្វិក (AP) ហើយរវាងម៉ិកស៊ិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
 រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Carmen Moreno Toscano បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់របស់ ម៉ិកស៊ិកនៅអាស៊ី; បញ្ជាក់ថា ក្រសួងការបរទេសម៉ិកស៊ិកនឹងបន្តសម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនូវទិសដៅ និងវិធានការដែលបានដាក់ចេញ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែ ស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ