ឯកអគ្គរដ្ឋទូតជាច្រើនមកទស្សនា Son Doong ជាគុហាធំបំផុតលើពិភពលោក

ឯកអគ្គរដ្ឋទូតជាច្រើនមកទស្សនា Son Doong ជាគុហាធំបំផុតលើពិភពលោក - ảnh 1
ថ្នាក់ដឹកនាំមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Quang Binh ទទួលគណៈប្រតិភូនៅព្រលានយន្តហោះ


(VOVworld)-នាព្រឹកថ្ងៃទី១១ឧសភា គណៈប្រតិភូអង្គទូតនៃប្រទេសអាហ្សង់ទីន
ស្វីស អ៊ីតាលី អង់គ្លេស អូស្ត្រាលី ឆែក តំណាងអង្គការ UNESCO នៅវៀតណាម និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញទៅកាន់ខេត្ត Quang Binh ដើម្បី
ចូល រួមកម្មវិធី “ស្វែងយល់ Son Doong-គុហាធំបំផុតលើពិភពលោក”។ លោកស្រី
Camilla Mellander ឯកអគ្គរដ្ឋទូតស្វីសបានចែករំលែកថា លោកស្រីចាប់អារម្មណ៍
យ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យនេះ។ រីឯលោក Hugh Borrowan ឯក
អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានអះអាងថា ការដែលបានចូលទស្សនា
គុហាធំបំផុតលើពិភពលោក​ Son Doong នេះ ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
ឡើយក្នុងអាណត្តិបំពេញបេសកកម្មនៅវៀតណាម។

        នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Quang Binh បានក្លាយទៅជាទីមកដល់គួរឲ្យ ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ដោយមានប្រជុំបេតិកភ័ណ្ឌធម្មជាតិ
ពិភពលោក Phong Nha –Ke Bang ជាពិសេសគឺ  Son Doong ជាគុហាធំបំផុតលើ
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ