ឯកអគ្គរដ្ឋទូតជប៉ុនមកជំរាបលាក្នុងឱកាសបញ្ជប់បេសកកម្មការទូត
(VOV) /  
|
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោកYasuaki Tanizaki (dantri.com.vn) |
Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក
Yasuaki Tanizaki ដែលមកជំរាបលាក្នុងឱកាសបញ្ជប់បេសកកម្មការទូតនៅវៀត
ណាម នារសៀលថ្ងៃទី២៣កញ្ញា ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក
To Huy Rua បានវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនាជិតស្និទ្ធដែលឯកអគ្គរដ្ឋទូត
បានលៃទុកឲ្យវៀតណាម។ រីឯឯកអគ្គរដ្ឋទូត Yasuaki Tanizaki បានអះអាងថា
ជាមួយមនោសញ្ចេតនាបទពិសោធន៍និងការយល់ដឹងអំពីទឹកដីមនុស្សវៀតណាម
លោកនឹងបន្តជា ឯកអគ្គរដ្ឋទូតពិសេសរបស់វៀតណាមនៅជប៉ុនដើម្បីជំរុញទំនាក់
ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។
នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Yasuaki Tanizaki ផងដែរ៕
-VOV