ឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំ​នៅវៀតណាមវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម ​លោក​ Nguyen Phu Trong ក្នុងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែកក្កដា ដោយបន្សល់ទុកនូវក្តីសោកស្តាយចំពោះមិត្តភ័ក្តិអន្តរជាតិ រួមទាំងប្រទេសចិនផងដែរ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានអះអាងដូច្នេះ នៅពេលឆ្លើយតបនឹងសារព័ត៌មានវៀតណាម។ 

បើតាមលោកឯកអគ្គរដ្ឋទូត អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong គឺជាបុគ្គលដែលបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន; គឺជាស្នូលសម្រាប់កសាងទ្រឹស្តី និងការអនុវត្តគោលមាគ៌ាការទូតឫស្សី ប្រកបដោយភាពបត់បែន ធ្វើជាមិត្តជាមួយទេសទាំងអស់។

យោងតាមលោកឯកអគ្គរដ្ឋទូត អគ្គលេខាបក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong មានសញ្ញាសំខាន់ក្នុងការ ជំរុញទំនាក់ទំនងវៀតណាម-ចិន។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនៅចុងឆ្នាំ ២០២៣ របស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping វៀតណាមនិងចិនបានបង្កើត "ទីតាំងថ្មី" សម្រាប់ទំនាក់ទំនងទ្វេភាគី លើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគត មានលក្ខណៈយុទ្ធសាស្ត្រ។

ឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំ​នៅវៀតណាមវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម ​លោក​ Nguyen Phu Trong ក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតចិន លោក Xiong Bo ប្រគល់សារតាំងជូនចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ រូបថត៖ VOV

ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marrc Knapper បានអះអាងថា វៀតណាម និងសហរដ្ឋអាមេរិកបានបាត់បង់មេដឹកនាំដ៏មានចក្ខុវិស័យម្នាក់ ដែលជាស្ពានរវាងវៀតណាម និងសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូលក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា លោកវាយតំលៃខ្ពស់ចំពោះការដែលអគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong បាននាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិកឡើងដល់កំពស់ថ្មី។ អគ្គលេខាបក្សគឺជាមេដឹកនាំបក្សដំបូងគេរបស់វៀតណាម ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយបង្ហាញពីការសន្យាដ៏ធំធេងចំពោះមិត្តភាព កំណត់រូបរាងនៃទំនាក់ទំនងឆ្ពោះទៅអនាគតរវាងប្រទេសទាំងពីរ។ អាមេរិកជានិច្ចកាលដឹងគុណចំពោះការដឹកនាំរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងការជំរុញសន្តិភាព ស្ថេរភាព និងវិបុលភាព។ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ