ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីត្រូវបានធ្វើឃាត
|
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីត្រូវបានធ្វើឃាត (VNA) |
(VOVworld) – នាយប់ថ្ងៃទី ១៩ ធ្នូ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅទួរគី
ត្រូវបានធ្វើឃាតនៅការតាំងពិពណ៌មួយនៅរដ្ឋធានី Ankara។ ឯកអគ្គរដ្ឋទូត
រុស្ស៊ី លោក Andrey Karlov ត្រូវបានបាញ់ស្លាប់នៅពិធីបើកការតាំងពិពណ៌រូប
ថត ដោយប្រធានបទ «ប្រទេសរុស្ស៊ីតាមរយៈក្រសែភ្នែករបស់ប្រជាជនទួរគី»។
ជនដៃដល់ត្រូវបានកំទេចដោយកំលាំងយោធាពិសេសទួរគី។ មុខសញ្ញាធ្វើឃាត
អ្នកការទូតរុស្ស៊ីមានឈ្មោះគឺ Mevlut Mert Altintas ដែលបានជាសមាជិកនៃ
កំលាំងប៉ូលីសប្រឆាំងការប៉ះទង្គិចទីក្រុង Ankara។ អ្នកនាំពាក្យក្រសួងការបរ
ទេសរុស្ស៊ី លោកស្រី Maria Zakharova បានឡើងសម្លេងអះអាងថា៖ នេះគឺជា
សកម្មភាពភេរវកម្មហើយរុស្ស៊ីនឹងរាយការណ៍រឿងហេតុនេះឡើងក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប.។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា៖
ការធ្វើឃាតលើឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីគឺជាទង្វើបង្ករឿងហេតុសំដៅ
បំផ្លាញ ចោលរាល់ការខំប្រឹងប្រែងប្រក្រតីទំនាក់ទំនងរវាងម៉ូស្គូនិង Ankara
ក៏ដូចជា ដំណើរការសន្តិភាពនៅស៊ីរី ផងដែរ។ ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin ស្នើឲ្យស្ថាប័នសមត្ថកិច្ចបង្កើនកិច្ចការពារស្ថាប័នតំណាង
ការទូតរបស់រុស្ស៊ីប្រចាំនៅឯបរទេស។ ក្នុងពេលនោះ អ.ស.ប. រួមជាមួយ
ប្រទេសជាច្រើនរួមមានបារាំង និងអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង
ក្លាទង្វើនេះ ហើយសម្តែងការរំលែកទុក ជាមួយប្រទេសរុស្ស៊ី៕