ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជូនសារតាំងចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
(VOVWORLD) -នៅក្នុងពិធីបង្គំគាល់នាថ្ងៃទី ៤មករា បន្ទាប់ពីជូនសារតាំងចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់និងមនោសញ្ចេតនារបស់ព្រះមហាក្សត្រចំពោះប្រជាជន និងប្រទេសវៀតណាមក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh |
ឯកអគ្គរដ្ឋទូតលោក Vu Quang Minh បានសម្តែងគោលបំណងថា ព្រះមហា ក្សត្រនិងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាជនកម្ពុជាដើមកំណើតវៀតណាម ជាពិសេស បង្កលក្ខណៈងាយស្រួលដើម្បីពួកគេមានឱកាសរួមចំណែកទៅក្នុងការ អភិវឌ្ឍន៍របស់កម្ពុជា។ ឯកអគ្គរដ្ឋទូត ជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណ ប្រជាជននិងប្រទេសកម្ពុជានឹងបន្តការអភិវឌ្ឍន៍ប្រកប ដោយវិបុលភាព ប្រទេសជាតិសន្តិភាព ស្ថិរភាព ហើយទំនាក់ទំនងវៀតណាម-កម្ពុជាបន្តបានពង្រឹងនិងពង្រីកជានិច្ច៕