ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ដែលចិនបានដាក់ស្
|
ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung (TTXVN) |
(VOV)_នាថ្ងៃទី១០ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung
ប្រធានគណៈ ប្រតិភូវៀតណាមប្រចាំការនៅអង្គការសហប្រជាជាតិ បានជួបប្រា
ស្រ័យនិង ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានអន្តរជាតិមួយចំនួននៅទីក្រុង New York អាមេរិក ស្ដីអំពីការដែលចិនបាន ដាក់ ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងការដែលចិន បានជូនកំណត់ទូតនៅអង្គការសហប្រជាជាតិ ដោយមូលបង្កាច់វៀតណាម ។
ឯកអគ្គរដ្ឋទូត Le Hoai Trung បានសង្កត់ធ្ងន់ថា៖ បណ្ដាសកម្មភាពដែលកំពុងប្រ
ព្រឹត្តទៅនៅសមុទ្រខាងកើត ជាបញ្ហាដ៏ធ្ងន់ធ្ងរ និងអះអាងថា៖ វៀតណាមប្តេជ្ញាសំ ណូមពរចិនត្រូវដកស្ថានីយខួង និងនាវានានាចេញពី តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដើម្បីបង្កើតបរិយាកាសចរចារ១។ ចំពោះសំនួរស្ដីពីអំពីការដែលចិនបានថ្កោលទោសរបស់ចិនថា៖ បណ្ដានាវារបស់វៀតណាមមានចេតនាបង្ករឿងហេតុ និងបុកនាវាចិន ឯកអគ្គរដ្ឋទូត
Le Hoai Trung បានសង្កត់ធ្ងន់ថា៖ វៀតណាមបានអញ្ជើញអ្នកយកព័ត៍មានអន្តរជាតិនានា មកដល់ទីកន្លែងកើតហេតុនេះ ដើម្បីឃើញផ្ទាល់អ្វីៗដែលកំពុង កើតមានឡើងនៅទីនេះ។ បណ្ដារូបភាពដែលអ្នកយកព័ត៍មានវៀតណាមនិង អន្តរជាតិបានប្រកាសនោះ ដូចជានាវាចិនបាញ់ទឹកដាក់លើនាវាវៀតណាម ឬចេតនាបុកលិចទូកនេសាទវៀតណាម បានសរអោយឃើញការពិតជាក់ស្ដែង។
ឯកអគ្គរដ្ឋទូត Le Hoai Trung បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគ្រប់ភ័ស្តុ តាង ប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តិ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំ ពោះតំបន់ដែលចិនបានដាក់ស្ថានីយ៍ខួង។ វៀតណាមមានគោលដំណងដោះ
ស្រាយបញ្ហា នេះតាមរយៈជំនួបសន្ទនា ការចរចារប្រកបដោយសន្តិភាព៕