ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌជូនសារតាំង


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌជូនសារតាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌជូនសារតាំង (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក
Ton Sinh Thanh បានជូនសារតាំងដល់ប្រធានាធិបតីប្រទេសសាម៉ី លោក Pranab
Mukherjee។ ក្នុងពិធីជូនសារតាំងប្រធានាធិបតី Mukherjee បានវាយតំលៃខ្ពស់
ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង
ឥណ្ឌា។ លោក Mukherjee  បានចាត់ទុកថា៖ ទំនាក់ទំនងរវាងប្រទេសទាំង ២
បានអភិវឌ្ឍន៍ដ៏​ល្អប្រសើរក្នុងនោះវិស័យសេដ្ឋកិច្ចដើរតួនាទីស្នូលក្នុងទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានផ្ញើរការ
សាកសួរសុខទុករបស់ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang ដល់
ប្រធានាធិបតី Mukherjee ហើយចាត់ទុកថា៖ ដំណើទស្សនកិច្ចនៅវៀតណាម
របស់លោក Mukherjee នាពេលថ្មីៗនេះគឺជាការបោះជំហានសំខាន់ក្នុងទំនាក់
ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២។ លោក Ton Sinh Thanh បានអះអាង
ថា៖ វៀតណាមបន្តគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតនិងការផ្តើមគំនិត
ផ្សាភ្ជាប់របស់ឥណ្ឌាជាមួយតំបន់អាស៊ី-អាគ្នេយ៍គាំទ្រឥណ្ឌាដើរតួនាទីសំខាន់
ថែមទៀតនៅបណ្ដាវេទិការក្នុងតំបន់និងអន្តរជាតិ។ លោក Ton Sinh Thanh បានសន្យានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនរួមចំណែកនាំទំ
នាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាឡើងកំពស់ថ្មីមួយក្នុងបេសកម្មការ
ទូតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ