ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឯកបរទេសជូនសារតាំង

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឯកបរទេសជូនសារតាំង - ảnh 1
ឯកអគ្គរដ្ឋ ទូតមិនអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅរដ្ឋឯករជ្យ Papua New Guinea លោក Nguyen Xuan Thuy បានជូនសារតាំងអភិបាលនៃប្រទេសម្ចាស់ផ្ទះ លោក Micheal Ogio។ (Image: VOV)

(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីនិងជាឯកអគ្គរដ្ឋ ទូតមិនអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅរដ្ឋឯករជ្យ  Papua New Guinea លោក
 Nguyen Xuan Thuy បានជូនសារតាំងអភិបាលនៃប្រទេសម្ចាស់ផ្ទះ លោក Micheal
Ogio។ ថ្លែងមតិក្នុងពិធីជូនសារតាំង នាថ្ងៃទី ២៦ វិច្ឆិកា អភិបាល Micheal Ogio បានអះអាងនូវការប្តេជ្ញាចិត្តរបស់ Papua New Guinea ក្នុងការបង្កើនទំនាក់ទំនង
ទ្វេភាគី ជាពិសេស លើវិស័យកសិកម្ម នេសាទត្រីនិង ទេសចរណ៍។ នាថ្ងៃទី ២៧
វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Namibia លោក Le Huy Hoang  បានជូន
សារតាំងប្រធានាធិបតី Namibia លោក Hifikepunye Pohamba ។ ប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះបានអបអរសារទឯកអគ្គរដ្ឋទូត Le Huy Hoang  ក្នុងឋានៈថ្មី
ព្រមទាំង សង្ឃឹមថា៖ ឯកអគ្គរដ្ឋទូតនឹងធ្វើជាស្ពានតភ្ជាប់រួមចំណែកក្នុងការ
ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរល្អប្រសើរវាង
រដ្ឋាភិបាលនៃប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ