ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ EU៖ “EVFTA អាចចូលជាធរមានជាផ្លូវការនៅដើមឆ្នាំ ២០២០”
(VOVWORLD) - ឯកអគ្គរដ្ឋទូត-ប្រធានបេសកកម្ម វៀត ណាមអមសហភាពអឺរ៉ុប លោក Vu Anh Quang បានវាយតម្លៃថាការដែលក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើ សេចក្តីសម្រេចចិត្ត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម គឺស្របតាម ផលប្រយោជន៍ដ៏ធំធេងរបស់ភាគីទាំងពីរ ព្រមទាំងបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ អាចត្រូវបានផ្តល់សច្ចាប័ននិងចូលជាធរមាននៅចុងឆ្នាំ ២០១៩ ដើមឆ្នាំ ២០២០។
ឆ្លើយតបទៅនឹងសារព័ត៍មាន នារសៀលថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពីក្រុមប្រឹក្សា EU បានអនុម័តលើសេចក្តីសម្រេចចិត្ត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីរ (EVFTA) និងកិច្ចការពារវិនិយោគ (IPA) ជាមួយ វៀតណាម, ឯកអគ្គរដ្ឋទូត - ប្រធានបេសកកម្មវៀតណាមអមសហភាពអឺរ៉ុប លោក Vu Anh Quang បានវាយតម្លៃថា: នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប។ លោក Vu Anh Quang បានលើក មតិថា៖
“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិយោគ គឺមានសារៈ សំ ខាន់ណាស់សម្រាប់ទាំងវៀតណាមនិងសហភាពអឺរ៉ុប ដែលមិនត្រឹមតែក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគនោះទេ។ ដូចទៅនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសហភាពអឺរ៉ុបបានវាយតម្លៃ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី ដោយ មានគុណភាពខ្ពស់។ នេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម វិនិយោគជំនាន់ថ្មីដើមដំបូង ដែល ដែលសហភាពអឺរ៉ុបសម្រេចបានជាមួយប្រទេសដែលមានចំណូលមធ្យម។ កិច្ចព្រមព្រៀងទាំងពីរនេះ ក្រោយពីត្រូវបានចុះហត្ថលេខានិងផ្តល់សច្ចាប័ននោះ នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេង ចំពោះវៀតណាមនិងសហភាពអឺរ៉ុបពីព្រោះផលិត ផលសេដ្ឋកិច្ចនៃភាគីទាំងពីរមិនមានការប្រកួតប្រជែងគ្នានោះទេ”។
បន្ទាប់ពីបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (EVFTA) នឹងចូលជាធរមានភ្លាមៗ បន្ទាប់ពីត្រូវបានអនុម័តដោយរដ្ឋសភាវៀតណាមនិងសភាអ៊ឺរ៉ុប ខណៈពេលដែលកិច្ចព្រមព្រៀងការពារវិនិយោគ (IPA) ត្រូវចំណាយពេលយូរជាងនេះ ពីព្រោះកិច្ចព្រមព្រៀងនេះចាំបាច់ត្រូវផ្តល់សច្ចានុម័តដោយរដ្ឋសភានៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៨ ផងដែរ៕