ឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh អញ្ជើញចូលក្រាបថ្វាយបង្គំគាល់និងថ្វាយបង្គំលាព្រះមហាក្សត្រកម្ពុជា
(VOVWORLD) - នៅជំនួបនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា កម្ពុជានិងវៀតណាមដូចជាបងប្អូនក្នុងគ្រួសារមួយដោយបានប្រកៀកស្មា ជួយគ្នាទៅ វិញទៅមកក្នុងការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីការពារឯករាជ្យជាតិ ហើយ បានក្លាយទៅជាដៃគូអភិវឌ្ឍគួរឲ្យជឿទុកចិត្តរបស់គ្នានាសព្វថ្ងៃ។
ឯកអគ្គរដ្ឋទូតលោក Vu Quang Minh អញ្ជើញចូលថ្វាយបង្គំគាល់និងបង្គំលាព្រះមហាក្សត្រ នរោត្តម សីហមុនី។ (រូបថត៖ VNA) |
ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh នៅថ្ងៃទី២៩ ខែមិថុនា បានអញ្ជើញចូលព្រះបរមរាជវាំងដើម្បី ថ្វាយបង្គំគាល់និងបង្គំលាព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរារាជមាតាជាតិខ្មែរ ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតបានបញ្ចប់ អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
នៅជំនួបនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា កម្ពុជានិងវៀតណាមដូចជាបងប្អូនក្នុងគ្រួសារមួយដោយបានប្រកៀកស្មា ជួយគ្នាទៅ វិញទៅមកក្នុងការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីការពារឯករាជ្យជាតិ ហើយ បានក្លាយទៅជាដៃគូអភិវឌ្ឍគួរឲ្យជឿទុកចិត្តរបស់គ្នានាសព្វថ្ងៃ។
តាមរយៈលោកឯកអគ្គរដ្ឋទូតវៀតណាម ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន ប្រោសព្រះរាជទាននូវព្រះរាជបណ្ដាំផ្ញើរសាកសួរសុខទុក្ខជូនដល់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមបានថ្វាយដង្វាយជាអង្ករចំនួន១០តោន និងម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានស្ថានភាពរស់នៅ លំបាកនៅកម្ពុជា៕