ឯកអគ្គរដ្ឋទូតវៀតណាម លោក Thai Xuan Dung ជូនសារតាំងទៅប្រធានាធិបតីសាធារណរដ្ឋឆែក លោក​ Milos Zeman

(VOVWORLD) - នារសៀល ថ្ងៃទី ២១ ខែតុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Thai Xuan Dung បានអញ្ជើញជូនសារតាំងទៅប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman  នៅឯវិមានប្រធានាធិបតីនៃទីក្រុងប្រាក (Praha)។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Thai Xuan Dung ជូនសារតាំងទៅប្រធានាធិបតីសាធារណរដ្ឋឆែក លោក​ Milos Zeman - ảnh 1 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Thai Xuan Dung និងប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman  

នៅក្នុងជំនួបពិភាក្សានេះ លោកប្រធានាធិបតីឆែក Milos Zeman បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក៏ដូចជាទំនាក់ទំនងការបរទេសរបស់វៀតណាម ក្រោយពីរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីនិងរីកចម្រើនផងដែរ។ ទន្ទឹមនឹងនេះ លោក Zeman ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់សហគមន៍វៀតណាមនាពេលថ្មីៗនេះនៅសាធារណរដ្ឋឆែក ជាពិសេសគឺការជួយឧបត្ថម្ភរបស់សហគមន៍ក្នុងរយៈពេលដែលជំងឺ Covid-19 ផ្ទុះឡើងនៅក្នុងប្រទេសនេះផងដែរ។

ថ្លែងនៅឯកិច្ចជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត Thai Xuan Dung បានបញ្ជាក់ថាលោកនឹងប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើជាស្ពានភ្ជាប់មួយក្នុងការជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍមិនត្រឹមតែនៅប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់និងពិភពលោកទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ