ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Son La
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ក្រុមការងាររបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើង រួមមានហ្វាំងឡង់ ដាណឺម៉ាក ន័រវែសនិងស៊ុយអែត បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្ត Son La ។
គណៈកម្មាធិការប្រជាជនខេត្ត Son La ប្រគល់ជូនកាដូដល់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើង (រូបថត៖ vov.vn) |
ថ្លែងមតិតនៅក្នុងជំនួប ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La លោក Hoang Quoc Khanh បានជូនដំណឹងអំពីសក្តានុពលនិងប្រៀបខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ផលិតកម្ម កសិកម្ម បច្ចេកវិទ្យាខ្ពស់ផ្សារភ្ជាប់ជាមួយដំណើរការកែច្នៃ ការនាំចេញ ការអភិវឌ្ឍទេសចរណ៍ អភិវឌ្ឍថាមពលវារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យនៅខេត្ត Son La។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហ្វាំងឡង់ ដាណឺម៉ាក ន័រវែស និងស៊ុយអែតនៅ វៀតណាម មានគោលបំណងចង់ស្វែងយល់អំពីសក្តានុពលនិងគុណសម្បត្តិរបស់ខេត្ត Son La និងតំរង់ទិសនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ខេត្ត ព្រមទាំង អភិវឌ្ឍថាមពល កសិកម្មទំនើប និងស្វែងរកឱកាសតភ្ជាប់ខេត្ត Son La ជាមួយ វិស័យសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើងផងដែរ៕