ឯកអគ្គរដ្ឋទូតអាមេរិក Ted Osius ៖ ទីក្រុង Can Tho មានឧត្តមភាពប្រកួតប្រជែងក្នុងការទាំក់ទាញវិនិយោគ

ឯកអគ្គរដ្ឋទូតអាមេរិក Ted Osius ៖ ទីក្រុង Can Tho មានឧត្តមភាពប្រកួតប្រជែងក្នុងការទាំក់ទាញវិនិយោគ - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius

(VOV)_នារសៀលថ្ងៃទី៨ មិថុនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ​
លោក Ted Osius បានមានដំណើរបំពេញការងារនៅទីក្រុង Can Tho (ភាគខាង​ត្បូង
វៀតណាម)។ លោក Ted Osius បានវាយតំលៃខ្ពស់ចំពោះឧត្តមភាព​នានា​របស់ 
Can Tho ​។ ឯកអគ្គរដ្ឋទូត Ted Osius បានអោយដឹងថា៖

          “ និយាយអំពីបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច វៀតណាមនិងអាមេរិកកំពុងចរចារ​អំពី
​កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក (TPP)។ ប្រសិនបើ​ទទួល
បានជៅគជ័យនេះនឹងជំរុញខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ ជាពិសេសគឺសេដ្ឋ
កិច្ចតំបន់វាលទំនាបទន្លេ Cuu Long ។ ខ្ញុំសូមនិយាយបន្ថែមទៀតថា៖​សរសរ១ក្នុង
ចំណោមសរសរសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក គឺ
កិច្ចសហប្រតិបត្តិការអំពីអប់រំ រវាងប្រទេសទាំងពីរ។ នៅទីនេះ ​មហាវិទ្យាល័យ
 Can Tho ជាមជ្ឈមណ្ឌលអប់រំធំ។ និងកិច្ចសហប្រតិបត្តិការ​ជាក់ស្ដែងរបស់អា
មេរិកនៅវៀតណាម គឺការវិនិយោគសំរាប់អនាគត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ