ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត៖ សង្ឃឹមឲ្យ​​វៀតណាម​ឆាប់ក្លាយជា "​នាគសេដ្ឋកិច្ច"

(VOVWORLD) - ក្នុងឱកាសនៃឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤  ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Mohammed Ismaeil A. Dahlwy បានវាយតម្លៃសុទិដ្ឋិនិយមនូវទស្សនវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ ក៏ដូចជាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតលើលើគ្រប់វិស័យ។

យោងតាមឯកអគ្គរដ្ឋទូត Mohammed Ismaeil A. Dahlwy ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់អារ៉ាប៊ីសាអូឌីតកាលពីខែតុលាឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អារ៉ាប៊ីសាអូឌីត ដែលគូសសញ្ញាជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីត។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺស្វាងមួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលអារ៉ាប៊ីសាអូឌីតគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់វៀតណាមនៅមជ្ឈិមបូព៌ា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០២៣ ឈានដល់ ២,៦៨ ពាន់លានដុល្លារអាមេរិក។

លោកឯកអគ្គរដ្ឋទូត Mohammed Ismaeil A. Dahlwy បានសង្កត់ធ្ងន់ថា ឆ្នាំនេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៩-២០២៤) ដូច្នេះហើយ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពន្លឿនពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យប្រជាជននឹងត្រូវបានប្រព្រឹត្តទៅ។ ឯកអគ្គរដ្ឋទូត Mohammed Ismaeil A. Dahlwy បានអះអាងនូវបំណងប្រាថ្នាចង់ឱ្យវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា និងឆាប់ក្លាយជា "នាគសេដ្ឋកិច្ច" មួយក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ