ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំអាស៊ានលើកកម្ពស់សមិត្ថភាពដឹកនាំរបស់វៀតណាម
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ ថាប្រធានអាស៊ាន ២០២០ មិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងជំរុញរាល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងការបង្កើតតំបន់ប្រកប ដោយវិបុលភាព ទន្ទឹមជាមួយនឹងការបន្តរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ទៀតផង។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ២៥ ឆ្នាំ ដែលវៀតណាមចូលរួមជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត-ប្រធានបេសកម្មអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំអាស៊ានលោក Ade Padmo Sarwono បានលើកឡើថថា៖ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានបង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំ ដើម្បីដឹកនាំអាស៊ានក្នុងអំឡុងពេលពោរពេញដោយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ថា ប្រធានអាស៊ាន ២០២០ មិនត្រឹម តែលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងជំរុញរាល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងការបង្កើតតំបន់ប្រកបដោយវិបុលភាព ទន្ទឹមជាមួយនឹងការបន្តរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ទៀតផង។
លោកឯកអគ្គរដ្ឋទូត Ade បានវាយតម្លៃថា ការចូលរួមចំណែករបស់វៀតណាមក្រោយរយៈពេល ២៥ ឆ្នាំនៃការចូលរួមអាស៊ាន (២៨ កក្កដា ១៩៩៥- ២៨ កក្កដា ២០២០) ដែលបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់។ ក្រៅពីនេះ វៀតណាមក៏ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅផងដែរ។
យោងតាមលោកឯកអគ្គរដ្ឋទូត Ade ក្នុងនាមជាប្រធានអាស៊ាន ២០២០នេះ វៀតណាមចាំបាច់ត្រូវបន្តជំរុញការអភិវឌ្ឍសមាគម ក្នុងនោះមានការអនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP)។ ដោយហេតុនេះ បានបញ្ជាក់សារជាថ្មីនូវតួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាសារៈសំខាន់នៃដំណើរការកសាងសហគមន៍អាស៊ានសម្រាប់តំបន់នេះ៕