ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមជួបធ្វើការជាមួយ អគ្គលេខាធិការ​រងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោក Volker Turk អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ។ 
ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមជួបធ្វើការជាមួយ  អគ្គលេខាធិការ​រងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ Volker Turk (រូបថត៖ VOV)

លោក Turk គឺជាថ្នាក់ដឹកនាំលេខាធិការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុក ការជំរុញសំណើរដ៏សំខាន់ៗជាច្រើនដែលបានលោកអគ្គលេខាធិការបាននាំចេញនៅក្នុងរបាយការណ៍ "របៀបវារៈរួម" ដែលត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិផ្ដោតសំខាន់លើការពិភាក្សានាពេលថ្មីៗនេះ។

នៅក្នុងជំនួបធ្វើការនេះ អគ្គលេខាធិការរងលោក Volker Turk បានអះអាងថា រាល់សំណើរក្នុងរបាយការណ៍បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយពិតជាមានគោលដៅជួយឧបត្ថម្ភដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយលោកមានក្ដីសង្ឃឹមថាបណ្ដាប្រទេសជាសមាជិកនឹងគាំទ្រដល់ការអនុវត្តរាល់គំនិតផ្ដួចផ្ដើមដ៏សំខាន់ៗនេះឡើយ។ លោកអគ្គលេខាធិការងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាម ដែលជាដៃគូដ៏សំខាន់របស់អង្គការសហប្រជាជាតិ ហើយមានគោលបំណងថាវៀតណាមនឹងបន្តរួមដំណើរក្នុងការអនុវត្តដំណើរការនេះ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្ដែងការគោរពចំពោះការខិតខំប្រឹងប្រែង និងការដឹកនាំរបស់អគ្គលេខាធិការ និងលោកអគ្គលេខាធិការរង Volker Turk ផ្ទាល់ក្នុងការកសាងរបាយការណ៍ដោយមានខ្លឹមសារដែលមានអត្ថន័យដ៏សំខាន់ៗ ក៏ដូចជាការផ្តោតសំខាន់លើការយកចិត្តទុកដាក់លើការពិភាក្សាជាមួយប្រទេសផ្សេងៗអំពីដំណើរការនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយមានបំណងចង់ចូលរួមវិភាគទានយ៉ាងស៊ីជម្រៅថែមទៀតក្នុងការអនុវត្តឲ្យបានជាក់លាក់។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល បណ្តាប្រទេសនានាត្រូវពង្រឹងការជំរុញពហុភាគីនិយម ហើយសំណើរជាច្រើនរបស់លោកអគ្គលេខាធិការនៅក្នុងរបាយការណ៍ អាចជួយអនុវត្តន៍ផែនការរួមដ៏សំខាន់ៗរបស់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ