ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy៖ វៀតណាមទទួលបានការគាំទ្រពីសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែមករា វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យ ខែជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដោយចាប់ផ្តើមអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១។
ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy នៅឯកិច្ចប្រជុំ |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រ ធានក្រុមបេសកកម្ម វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ ថា៖ វៀតណាមបានបំពេញប្រកបដោយជោគ ជ័យនូវតួនាទីជាប្រធានក្នុងរយៈពេលមួយខែ ជាមួយនឹងបញ្ហាកើតមានឡើងជាច្រើន ហើយក្រុមប្រឹក្សាសន្តិសុខបានឆ្លើយតបយ៉ាងឆាប់រហ័សដោយធ្វើការសម្រេចចិត្ត បានទាន់ពេលវេលាផងដែរ។ វៀតណាមបានឆ្លៀត យកប្រយោជន៍ពីខែប្រធានដំបូង ដើម្បីដាក់ចេញប្រធានបទ សម្រាប់រយៈពេល ៧៥ ឆ្នាំ នៃធម្មនុញ្ញអ.ស.ប ដោយលើកកម្ពស់ការយល់ដឹងរបស់ប្រព័ន្ធអ.ស.បទាំងមូល និងប្រទេសជាសមាជិក អំពីសារៈសំខាន់នៃធម្មនុញ្ញ ចំពោះការដោះស្រាយបញ្ហាសន្តិភាពនិងសន្តិសុខអន្តរ ជាតិ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា៖ វៀតណាមត្រៀមខ្លួនជាស្រេច សម្រាប់ការទទួលយកនូវតំណែងជាប្រធានបន្តទៀត ពោលគឺ នៅខែមេសា ឆ្នាំ ២០២១ ផងដែរ។
“ខ្ញុំគិតថាមានចំណុចគួរអោយចាប់អារម្មណ៍ចំនួន ៣។ ទីមួយគឺត្រូវយល់ច្បាស់ពីការដឹកនាំរបស់ថ្នាក់ដឹកនាំ។ ទីពីរគឺត្រូវឆ្លើយតបដោយភាពបត់បែននិងឆាប់រហ័ស។ ទី ៣ គឺត្រូវផ្ទៀងស្តាប់នូវមតិរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់និងបង្កើតការជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការរបស់មនុស្សគ្រប់គ្នានៅក្នុងក្រុមប្រឹក្សាសន្តិសុខ ទើបដោះស្រាយបញ្ហាយ៉ាងល្អប្រសើរ។ កាលពីខែមុន យើងស្មានថាមានតែ ២០ កិច្ចប្រជុំ ប៉ុណ្ណោះ ប៉ុន្តែតាមពិត មានទៅដល់ជាង ៣០ កិច្ចប្រជុំ ហើយអ្វីជាការងារពិបាកបំផុតគឺ កិច្ចប្រជុំបន្ថែមយើងគ្មានការត្រៀមជាមុនដែរ។ អ្វីដែលសំខាន់ នោះគឺវៀតណាមទទួលបានការគាំទ្រពីសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ” នេះបើយោងតាមប្រសាសន៍របស់លោក Dang Dinh Quy៕