ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង៖ កិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប កូរ៉េលើកទី ៣ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ស.ប.ប កូរ៉េ

(VOVWORLD) - យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ២២ ខែមេសា របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង លោក Harry Harris បានឲ្យដឹងថាមិនអាចធានានឹងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.ប កូរ៉េ លើកទី ៣ នោះឡើយ ហើយប្រការនេះអាស្រ័យលើសកម្មភាពបន្តរបស់ថ្នាក់ដឹកនាំស.ប.បកូរ៉េលោក  Kim Jong-Un ដែលអាចផ្តល់ផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជនស.ប.បកូរ៉េនៅពេលអនាគតដែរទេ។
ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង៖ កិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប កូរ៉េលើកទី ៣ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ស.ប.ប កូរ៉េ - ảnh 1 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង លោក Harry Harris 

អ្នកការទូតអាមេរិករូបនេះក៏បានសម្តែងនូវកាជឿទុកចិត្តថាមានលទ្ធភាពនឹងប្រព្រឹត្តទៅព្រឹត្តិការណ៍ដូចពោលខាងលើនេះ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ក៏មានបំណងចង់រៀបចំកិច្ចប្រជុំនេះផងដែរ។ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាមេរិកនិងស.ប.បកូរ៉េលើកទី២ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយនោះ លោក Harry Harris បានឲ្យដឹងថាសំណើររបស់ស.ប.ប កូរ៉េបានបំផ្លាញចោលមូលដ្ឋាននុយក្លេអ៊ែរ Yongbyon របស់ប្រទេសនេះ ដើម្បីប្តូរយកការលុបចោលបទដាក់ទណ្ឌកម្មសំខាន់ៗ ដែលបានចាត់ទុកគឺជា «កិច្ចព្រមព្រៀងដ៏អាក្រក់» ដោយសារវាអាចនាំមកលទ្ធភាពដែលវិធានការដាក់ទណ្ឌកម្មត្រូវបានបន្ធូរស្រាលក្នុងអំឡុងពេលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ស.ប.ប កូរ៉េ ភាគច្រើននៅដដែលដូចដើមនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ