ឯកអគ្គរដ្ឋទូត EU ប្រចាំអាស៊ានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន ៣៦ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប - អាស៊ាន
(VOVWORLD) - ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans បានវាយតម្លៃថា វៀតណាមបានជំនះរាល់ឧបសគ្គដែលមិនធ្លាប់មានពីមុន មក ដើម្បីរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans |
លោកឯកអគ្គរដ្ឋទូត Driesmans បានសង្កត់ធ្ងន់ថា ជាលើកដំបូងក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍មក មេដឹកនាំអាស៊ានបានជួបនិងពិភាក្សាគ្នាតាមរយៈប្រព័ន្ធវីដេ អូដែរ។ ទោះបីស្ថិតក្នុងបរិបទលំបាកក៏ដោយ ក៏កិច្ចប្រជុំកំពូលផ្លូវការលើកដំបូងដែលរៀបចំឡើង ដោយប្រទេសវៀត ណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ នៅតែទទួលបានលទ្ធផលសំខាន់ៗជាច្រើន ។ មេដឹកនាំអាស៊ានបានបន្តធ្វើរបៀបវារៈសមាហរណកម្មតំបន់ ដោយទទួលយកនូវសេចក្តីថ្លែងការណ៍ “ចក្ខុវិស័យអំពីអាស៊ានមួយដែលមានភាពស្អិតរមួតនិងការឆ្លើយតប៖ ជម្នះរាល់បញ្ហាប្រឈមនិងរក្សាកំណើនប្រកបដោយចីរភាព”។ ជាមួយនឹងឯកសារដ៏ពេញលេញនេះ មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តវឌ្ឍនភាពនៅក្នុងវិស័យជាច្រើន ជំរុញថែមទៀតនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ជាពិសេស សេចក្តីថ្លែងការណ៍នេះបានទទួលស្គាល់តម្រូវការចាំបាច់ គឺត្រូវឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាមួយនឹងជំងឺរាតត្បាត COVID-19 ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចនិងសង្គមនៅក្នុងតំបន់ផង។
លោកឯកអគ្គរដ្ឋទូត Driesmans បានចាត់ទុកថា ការដែលវៀតណាមបានផ្តោតសំខាន់លើ ការពង្រឹង “ភាពស្អិតរមួតនិងការឆ្លើយតប” គឺសមស្របបំផុតនៅក្នុងបរិបទបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានបានបង្ហាញការត្រៀមខ្លួនយ៉ាងពិតប្រាកដ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសម្រាប់តំបន់និងកាត់បន្ថយផលប៉ះពាល់នៃវិបត្ដិនេះ។ យ៉ាងណាមិញ វៀតណាមក៏បានបញ្ជាក់ជាថ្មីនូវតួនាទីមជ្ឈភាពរបស់ខ្លួន និងឯកភាពរបស់អាស៊ាន តាម រយៈការរក្សាការសន្ទនាជាទៀងទាត់និងជាក់ស្តែង រវាងអាស៊ាននិងដៃគូ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត ហើយត្រូវបានបញ្ជាក់តាមរយៈកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីអាស៊ាន - សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត កាលពីខែមីនាឆ្នាំ ២០២០ កន្លងមក។
លោកឯកអគ្គរដ្ឋទូត Driesmans បានបញ្ជាក់ថា សហគមន៍អឺរ៉ុបនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីកសាងសហគមន៍មួយប្រកបដោយវិបុលភាព សុវត្ថិភាពនិងសាមគ្គីភាព ព្រោះប្រការនេះនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងពីរផងដែរ៕