ឯកអគ្គរដ្ឋទូត Khamphao Ernthavanh៖ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់​អាស៊ាន

(VOVWORLD) - តបតាមសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១១-១៣ ខែកក្កដា។

យោងតាមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោកស្រី Khamphao Ernthavanh ការដែលប្រទេសឡាវជាប្រទេសដំបូងគេ ដែលលោកប្រធានរដ្ឋ To Lam អញ្ជើញទៅបំពេញទស្សនកិច្ចក្នុងនាមជាប្រធានរដ្ឋ បានបង្ហាញពីការគោរពនិងអាទិភាពពិសេសរបស់វៀតណាមចំពោះឡាវ។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ល្អប្រសើរ និងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ ដែលត្រូវបានពូនជ្រុំតាមដំណាក់កាលនីមួយៗ ដោយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងរួមគ្នាវាយតម្លៃឡើងវិញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ; រួមគ្នាដោះស្រាយការលំបាក ឧបសគ្គ និងតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងអាទិភាពលើការបង្កើនការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត Khamphao Ernthavanh៖ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់​អាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោកស្រី Khamphao Ernthavanh។ រូបថត៖ TTXVN

ឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានវាយតម្លៃថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ហើយទន្ទឹមនឹងនោះ វៀតណាមបានគាំទ្រយ៉ាងសកម្មចំពោះប្រទេសឡាវក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២៤ ដោយប្រធានបទ "ពង្រឹងការតភ្ជាប់ និងសមត្ថភាពអាស៊ាន"។ ឯកអគ្គរដ្ឋទូតបានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ To Lam នៅប្រទេសឡាវបានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងសាមគ្គីភាព ភាពខ្លួនទីពឹងខ្លួន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ាន ដែលវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ