ឯកអគ្គរដ្ឋទូត Pham Quang Vinh៖ ទំនាក់ទំនងវៀតណាម-អាមេរិកនៅមានសក្ដាភាពអភិវឌ្ឍន៍ជាច្រើន

ឯកអគ្គរដ្ឋទូត Pham Quang Vinh៖ ទំនាក់ទំនងវៀតណាម-អាមេរិកនៅមានសក្ដាភាពអភិវឌ្ឍន៍ជាច្រើន - ảnh 1
ឯកអគ្គរដ្ឋទូត Pham Quang Vinh៖ ទំនាក់ទំនងវៀតណាម-អាមេរិកនៅមានសក្ដាភាពអភិវឌ្ឍន៍ជាច្រើន

(VOV)_នាថ្ងៃទី១៦វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក
 Pham Quang Vinh បានមានការសំណេះសំណាលមួយ នៅមជ្ឈមណ្ឌល​ផលប្រយោជន៍
ជាតិអាំមេរិកស្ដីអំពី​ទំនាក់ទំនងវៀតណាម ក៏ដូចជាទ្វីបអាស៊ី​ចំពោះអាមេរិក នា
ពេលខាងមុខ។ អញ្ជើញចូលរួមពិធីសំណេះសំណាលនេះ មានបណ្ដាអ្នកប្រាជ្ញ ​អ្នកយក
ព័ត៌មាន និងអ្នកស្រាវជ្រាវជាច្រើន។

          នៅទីនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh ​បានសង្កត់ធ្ងន់ថា៖ ទ្វីបអាស៊ីដើរ
តួនាទីដ៏សែនសំខាន់ ទាំងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រចំពោះអាមេរិក។ ស្ដីអំពីទំនាក់ទំ
នងវៀតណាមនិងអាមេរិក ឯកអគ្គរដ្ឋទូត Pham Quang Vinh បានរំលឹកឡើងវិញនូវ
ចំណុចសំខាន់ៗ ​និងចាត់ទុកថា៖ ​ប្រទេសទាំងពីរកំពុងមានគ្រឹះរឹងមាំមួយដើម្បីជំរុញ
ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍តទៅទៀត។ ឯកអគ្គរដ្ឋទូតក៏បានផ្គត់ផ្គង់
ព័ត៌មានថ្មីៗ អំពី​គោលនយោបាយផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្មរបស់វៀតណាម
 ដែលក្នុងនោះយកចិត្តទុកដាក់ដល់ការបង្កលក្ខណះ សំរាប់វិនិយោគិន អង្គភាពអា
ជីវកម្ម​បរទេស ដែលក្នុងនោះមានអាមេរិក និងស្នើអោយអាមេរិក បង្កលក្ខណះងាយ​
ស្រួល សំរាប់ទំនិញវៀតណាមបានជ្រៀតចូលក្នុងទីផ្សារអាមេរិកទៀតផង។

          ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានឆ្លើយ​សំនួរជា
ច្រើន ស្ដីអំពីយថាទស្សន៍ពាណិជ្ជកម្ម វិនិយោគនៅវៀតណាម បណ្ដា​អាទិភាពអភិវឌ្ឍន៍របស់វៀតណាម ស្ថានភាពសហប្រតិបត្តិការក្នុងតំបន់ ដែល​ក្នុងនោះមានអាស៊ាន
APEC សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត​ និងបញ្ហាជាច្រើន នៅ
ក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់​ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ