ឱកាសជាច្រើនដើម្បី​ជ្រៀត​ចូល​ទីផ្សារបារាំង ក្រោយ​ជំងឺ​កូវីដ-១៩

(VOVWORLD) - សហគ្រាសវៀតណាមអាចស្វែងរកឱកាសជាច្រើនដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារបារាំង ចាប់ពីទំនិញប្រើប្រាស់រហូតដល់ ជលផល កសិផល និងម្ហូបអាហារ។
ឱកាសជាច្រើនដើម្បី​ជ្រៀត​ចូល​ទីផ្សារបារាំង ក្រោយ​ជំងឺ​កូវីដ-១៩ - ảnh 1លោក Nguyen Tuan នាយករងនៃមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ។ (រូបថត៖ Xuan Anh/ TTXVN)

នេះជាខ្លឹមសារដែលបានរាយការណ៍នៅក្នុងសិក្ខាសាលា “ឱកាសជ្រៀតចូលទីផ្សារបារាំងក្រោយជំងឺរាតត្បាត កូវីដ-១៩” ដែលត្រូវបានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ និងសមាគមធុរជនវៀតណាមនៅបារាំងរៀបចំឡើងនាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងហូជីមិញ។

លោក Nguyen Tuan នាយករងនៃមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញបានឲ្យដឹងថា បារាំងគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់វៀតណាមនៅអឺរ៉ុប (បន្ទាប់ពីអាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងអ៊ីតាលី)។ ទំនិញដែលវៀតណាមបាននាំចេញទៅកាន់ទីផ្សារបារាំងមានលក្ខណៈសម្បូរបែបនិងចម្រុះ រួមមាន៖ ស្បែកជើង; វាយនភ័ណ្ឌ; គ្រឿងប្រើប្រាស់ក្នុងផ្ទះ; ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; ត្បូងមានតម្លៃ គ្រឿងអលង្ការ; ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិច; ធាតុមេកានិច; កុលាលភាជន៍គ្រប់ប្រភេទ; កៅស៊ូ; ធ្យូងថ្ម; ប្រដាប់ប្រដារក្មេងលេង ផលិតផលកីឡា និងកម្សាន្ត; ផលិតផលប្លាស្ទិក; ផលិតផលតម្បាញឫស្សីនិងផ្តៅ។

លោកស្រី Le Van Thanh Tra អ្នកទទួលបន្ទុកកិច្ចការអភិវឌ្ឍអាជីវកម្ម និងគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Source of Asia (SOA) បានចែករំលែកថា បរិយាកាសពាណិជ្ជកម្មនៅប្រទេសបារាំងមានលក្ខណៈអំណោយផល ក្នុងការធ្វើពាណិជ្ជកម្មទំនិញនិងសេវាកម្ម។ សហគ្រាសវៀតណាមត្រូវវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន មុនពេលជ្រៀតចូលទីផ្សារថ្មីនេះ ក្រោយរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ មធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការពង្រីកទីផ្សារ គឺការតភ្ជាប់ជាមួយដៃគូដែលមានចំណេះដឹងអំពីព័ត៌មាន និងមានទំនាក់ទំនងដែលអាចទុកចិត្តបាននៅក្នុងទីផ្សារថ្មីនោះ។ សហគ្រាសគួរស្វែងយល់ឱ្យបានហ្មត់ចត់ អំពីវប្បធម៌ធ្វើអាជីវកម្មនៅក្នុងទីផ្សារបារាំង ជាពិសេសគឺប្រាស្រ័យទាក់ទង និងណាត់ជួបអាជីវកម្ម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ