ឱកាសដោះស្រាយភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - នាថ្ងៃទី ៣១ ខែតុលា ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Larry Kudlow បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនទាន់កំណត់វិធានការបំពេញបន្ថែមសារពើពន្ធថ្មីណាមួយ លើទំនិញនាំចូលពីចិនឡើយ ហើយផ្ទុយទៅវិញ អាចធ្វើការសម្រេចលុបចោលសារពើពន្ធមួយចំនួន ប្រសិនបើមានគោលនយោបាយពិភាក្សាដែលមានសក្តានុពលជាមួយចិន។
ឱកាសដោះស្រាយភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ internet)

ថ្លែងទៅកាន់ទីភ្នាក់ងារសរព័ត៌មាន CNBC លោក ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន បានឲ្យដឹងថា នាបច្ចុប្បន្ននេះ អាមេរិក និងចិនមិនទាន់បានឯកភាពគ្នាអំពីរបៀបវារៈសម្រាប់ជំនួបកំពូលអាមេរិក - ចិនដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែវិច្ឆិកានៅទីក្រុងប៊ុយណូស៊ែ(អាហ្សង់ទីន)។

ស្ដីពីលទ្ធភាពរដ្ឋអំណាចអាមេរិកនឹងបន្តដំឡើងពន្ធនាំចូល ប្រសិនបើជំនួបពោលខាងលើមិនអាចជួយដោះស្រាយបានស្ថានភាពតានតឹងខាងពាណិជ្ជកម្មទ្វេភាគីនាបច្ចុប្បន្ននេះឡើយ លោក Kudlow បានអះអាងថាមិនទាន់បានចេញសេចក្ដីសម្រេចណាមួយឡើយ ព្រមទាំងបន្តថាលោកប្រធានាធិបតីអាមេរិកធ្លាប់ប្រកាសថានឹងលុបចោលពន្ធនាំចូលជាច្រើន បើទទួលបាន "កិច្ចព្រមព្រៀង សម្រុះសម្រួល" ជាមួយចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ