ឱកាសសំរាប់កិច្ចសន្ទនាទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការពារជាតិរវាងអាមេរិកនិងរុស៊្សី

(VOVWORLD) -ក្នុងពេលដែលថ្នាក់ដឹកនាំអាមេរិក និងរុស្ស៊ី កំពុងធ្វើពិចារណាលើការរៀបចំជំនួប លើកទី២ នាថ្ងៃទី ២៧ខែកក្កដា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis បានឲ្យដឹងថាលោកកំពុងថ្លឹងមើលអំពីកិច្ចសន្ទនាមួយជាមួយ សមភាគី រុស្ស៊ី លោក Sergei Shoigu។
ឱកាសសំរាប់កិច្ចសន្ទនាទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការពារជាតិរវាងអាមេរិកនិងរុស៊្សី - ảnh 1                                      រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis

លោកបានអះអាងនឹងគាំទ្រការបន្តផ្លាស់ប្តូរព័ត៌មាន ហើយសង្កត់ធ្ងន់ថា ចំណុច សំខាន់បំផុតគឺសំដៅលើកិច្ចសន្ទនាជាមួយបណ្តាប្រទេសដែលមានខ្វែងគនិត ជំលោះច្រើនបំផុតជាមួយអាមេរិក។ ការថ្លែងមតិរបស់ លោក James Mattis បាននាំចេញបន្ទាប់ពីប្រធានាធិបតីរុស៊្សី លោក Vladimir Putin  បានអះអាង ត្រៀមខ្លួនជាស្រេចអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីតោនដើម្បីជួបពិភាក្សា ជាមួយលោក ប្រធានាធិបតីអាមេរិក លោក  Donald Trump ព្រមទាំងអញ្ជើញថ្នាក់ ដឹកនាំអាមេរិករូបនេះមកកាន់ប្រទេសរុស៊្សីវិញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ