ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់អាជីវកម្មវៀតណាមនៅតំបន់ Nouvelle Aquitaine ប្រទេសបារាំង

(VOVWORLD) - ចាប់ពីថ្ងៃទី ៣០ ឧសភា ដល់ថ្ងៃទី ២ មិថុនា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅបារាំង ដឹកនាំដោយឯកអគ្គរដ្ឋទូត Dinh Toan Thang បានទៅទស្សនា និងធ្វើការនៅទីក្រុង Bordeaux រដ្ឋធានីនៃតំបន់ Nouvelle-Aquitaine។ 
ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់អាជីវកម្មវៀតណាមនៅតំបន់ Nouvelle Aquitaine ប្រទេសបារាំង - ảnh 1ប្រធានក្រុមប្រឹក្សាតំបន់ Nouvelle Aquitaine លោក Alain Rousset (ឆ្វេងទី ២) និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសបារាំង លោក Dinh Toan Thang (ទី ២ ស្តាំ) (រូបថត៖ Anh Tuan/VOV-Paris)

ក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាតំបន់ Nouvelle Aquitaine លោក Alain Rousset បានសង្កត់ធ្ងន់ថា តំបន់ Nouvelle Aquitaine មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសុខាភិបាល ជាពិសេសជំរុញសក្តានុពលនៃឱសថបុរាណ ក៏ដូចជាក្នុងវិស័យថាមពលកកើតឡើងវិញផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានឲ្យដឹងថា៖ “នេះជាដំណើរទៅកាន់មជ្ឈមណ្ឌលនិងឫសគល់នៃកិច្ចសហប្រតិបត្តិការបារាំង-វៀតណាម។ មកដល់តំបន់ Nouvelle Aquitaine និងទីក្រុង Bordeaux លើកនេះ យើងក៏បានជួបនូវកត្តាវិជ្ជមានជាច្រើននៃកិច្ចសហប្រតិបត្តិការបារាំង-វៀតណាមនាពេលថ្មីៗនេះ លើវិស័យដូចជា សេដ្ឋកិច្ច វិនិយោគ បណ្តុះបណ្តាល ការថែទាំសុខភាព...។  ក្នុងពេលជាមួយគ្នានេះដែរយើងក៏បានជួបជាមួយកត្តាមានសក្តានុពលក្នុងវិស័យឧស្សាហកម្ម ថាមពល និងបរិស្ថាន”។

ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់អាជីវកម្មវៀតណាមនៅតំបន់ Nouvelle Aquitaine ប្រទេសបារាំង - ảnh 2គណៈប្រតិភូបានទៅទស្សនាក្រុមហ៊ុន Hydrogene de France SA (HDF Energy) (រូបថត៖ Anh Tuan/VOV-Paris)

ក្នុងឱកាសនេះ គណៈប្រតិភូស្ថានទូតក៏បានធ្វើការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (CCI) នៃតំបន់ Nouvelle Aquitaine ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Bordeaux Montaigne និងធ្វើការជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលស្រាវជ្រាវភាសាបរទេស និងភាសាបារាំង (CLEFF)៕         

ប្រតិកម្មទៅវិញ

ផ្សេងៗ