៤៥ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន៖ សមិទ្ធិផលនិងយថាទស្សន៍

(VOVWORLD) -   នាព្រឹកថ្ងៃទិ២៦ខែកញ្ញា នៅទីក្រុងហាណូយ បណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមវៀតណាម និងមូលនិធីជួបប្រាស្រ័យអន្តរជាតិជប៉ុនបានរៀបចំសិក្ខា សាលាវិទ្យាសាស្ត្រអំពីទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅដោយមានប្រធានបទ«សមិទ្ធផលនិងយថាទស្សន៍»។ 
៤៥ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន៖ សមិទ្ធិផលនិងយថាទស្សន៍ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា 

      សិក្ខាសាលានេះជាឱកាសសំរាប់អ្នកស្រាវជ្រាវ រួមពិភាក្សាគ្នា និងវាយតម្លៃអំពី សមិទ្ធិផលដែលសម្រេចបាននិងមេរៀន បទពិសោធន៍នៃទំនាក់ទំនង វៀតពណាម-ជប៉ុនក្នុងរយៈពេលកន្លងមក។ ថ្លែងមតិនៅ សិក្ខាសាលា លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Hong Thai  នាយករង ទទួលបន្ទុកវិទ្យាស្ថានស្រាវជ្រាវតំបន់អាស៊ីភាគឦសានបានឲ្យដឹងថា៖

« ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនកំពុងបើកចេញយថាទស្សន៍យ៉ាងធំធេង ឈានទៅមុខក្នុងបរិបទដែលតម្រូវការកាន់តែកើនឡើងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតិ ។ ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ជប៉ុន ក៏បានបើកចេញនូវសក្តានុភាពដ៏ធំធេងសំរាប់វៀតណាមក្នុងវិស័យថ្មីៗ ដូចជាកសិកម្ម បច្ចេកវិទ្យាខ្ពស់ សេវាកម្មតភ្ជាប់ជាដើម។ រួមជាមួយការអភិវឌ្ឍ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងជំនួបប្រាស្រ័យផ្នែកវប្បធម៌ វៀតណាម - ជប៉ុន ក៏ទទួលបាននូវឱកាសថ្មីក្នុងការជម្រុញការជួបប្រាស្រ័យ ខាងវប្បធម៌និងប្រជាជននៃប្រទេសទាំងពីរផងដែរ។»

អ្នកវិទ្យាសាស្ត្រក៏បានអះអាងទៀតថា ដោយមានទំនុកទុកចិត្តជាមួយគ្នា ទៅវិញ ទៅមកនោះ កិច្ចសហប្រតិបត្តិការរួមការអភិវឌ្ឍន៍នោះ នឹងក្លាយទៅជាកម្លាំង ចលករថ្មី ដើម្បីអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងរឹងមាំថែមទៀតនា ពេលអនាគត រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ